ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់​ដេញថ្លៃ​ប្រាក់​៤០​ពាន់​លាន​រៀល នៅក្នុង​ខែ​នេះ​
16, May 2018 , 2:37 pm        
រូបភាព
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹងដាក់​ចេញថ្លៃ ប្រាក់ ៤០​ពាន់​លាន​រៀល  នៅ​ថ្ងៃទី​២២ ខែឧសភា​។ ជាការ​ដេញថ្លៃ​ប្រាក់រៀល​លើក​ទី​២០ ដែល​ស្ថិតក្រោម​ប្រតិ​ប​តិ្ត​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ចុងឆ្នាំ​២០១៦ មក ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។



NBC បានផ្ដល់​ជម្រើស​ដេញថ្លៃ ៣​ប្រភេទ គឺ​ការដេញថ្លៃ សម្រាប់​រយៈពេល​សង​ត្រឡប់ ៣​ខែ (​ឥណប្រតិទាន​៣​ខែ​), ៦​ខែ និង​ការដេញថ្លៃ​សម្រាប់    រយៈពេល​សង ១​ឆ្នាំ ដែល​អនុវត្ត​កន្លងមក​។​

​សូមបញ្ជាក់ថា NBC បានដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល ជា​រៀងរាល់ខែ ហើយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​អាច​ចូលរួម​ដេញថ្លៃ ដើម្បី​ទទួលបាន​សាច់​ប្រាក់រៀល​ទៅប្រើ​ប្រាស់ និង​បង្កើន​ការ​ចរាចរ​ប្រាក់រៀល​លើ​ទីផ្សារ​៕


Tag:
 ​ភ្នំពេញ​
  ប្រាក់រៀល​
  LPCO
© រក្សាសិទ្ធិដោយ thmeythmey.com