ពីនេះ ពីនោះ
«ទទ្ប្ហមិត្ត» គឺមិត្តស្និទ្ធសា្នល ឯ«ទ្រុស្តមិត្ត» គឺមិត្តដែលក្បត់មិត្ត
× បើគេមានមិត្តភក្តិជិតស្និទ្ធ គេហៅមិត្តភក្តិរបស់ពួកគេថា មិត្តសម្លាញ់ ឬមិត្តជិតដិត ប៉ុន្តែបើឲ្យគេហៅ ទទ្ប្តមិត្ត វិញកម្រមានអ្នកហៅពាក្យនេះណាស់។ ប្រសិនបើមិត្តភក្តិនោះមានអាកប្បកិរិយាល្អ និងចេះផ្តល់សេចក្តីស្រឡាញ់ដល់មិត្ត នោះគេហៅថា «ទទ្ប្ហមិត្ត» ចំពោះមិត្តដែលមានចិត្តក្បត់មិត្ត នោះគេនឹងហៅថា មិត្តទ្រុស្តមិត្ត។
«ទទ្ប្ហមិត្ត» នៅក្នុងសេចក្តីរាប់អានមិត្ត មានន័យថា មិត្តដែលរាប់អានគ្នាដោយទុកចិត្ត ដិតជិតស្និទ្ធស្នាលគ្នាយ៉ាងរឹងមាំ។ តែបើមិត្តដែលរាប់អានគ្នាដើម្បី ទទួលផលប្រយោជន៍ពីមិត្តណាម្នាក់ និងមានចិត្តក្បត់គ្នា នោះគេនឹងមានឈ្មោះថាមិត្តទ្រុស្តមិត្ត។
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា«ទទ្ប្ហមិត្ត» សម្រាប់ប្រើបានតែមិត្តណាល្អតែប៉ុណ្ណោះ ចំណែក «ទ្រុស្តមិត្ត» មានន័យថា មិត្តដែលអាក្រក់៕
© រក្សាសិទ្ធិដោយ thmeythmey.com