តើ​ត្រូវ​ចាត់ចែង​ការ​សន្សំ​បែបណា ទើប​ជោគជ័យ​?
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
តើ​ត្រូវ​ចាត់ចែង​ការ​សន្សំ​បែបណា ទើប​ជោគជ័យ​?
16, May 2018 , 3:12 pm        
រូបភាព
​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ ពិតជា​សំខាន់​ណាស់​សម្រាប់​គ្រួសារ​នីមួយៗ ដែល​អាចឲ្យ​ការរៀបចំ​អនាគត​គ្រួសារ​លោកអ្នក ​កាន់តែ​ប្រសើរ​ដែរ​។ គ្រួសារ​នីមួយៗ ចាំបាច់​ត្រូវមាន​ផែនការ​សន្សំ ដើម្បី​ប្រើប្រាស់​លើ​ចំណាយ​ចាំបាច់​នៅ​ថ្ងៃ​អនាគត​។ ផ្ទុយទៅវិញ ប្រសិនបើ​មិន​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ និង​ការ​សន្សំ ទេនោះ អាចធ្វើ​ឲ្យ​គ្រួសារ​មាន​សម្ពាធ​ហិរញ្ញវត្ថុ​ទៅវិញ ពោលគឺ​ការ​ចាយវាយ​ខ្ជះខ្ជាយ​តែម្តង ដែល​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ហិរញ្ញវត្ថុ​ទៅ​អនាគត​។ តើ​ដើម្បី​ឲ្យ​ការ​សន្សំ​ប្រាក់​មាន​ប្រសិទ្ធភាព ឬ​ជោគជ័យ លោកអ្នក​គួររៀបចំ​ការ​សន្សំ​នោះ​យ៉ាងដូចម្តេច​?



«​ការ​សន្សំ​មិនមែន​សម្រាប់តែ​លុយ​ធំ​ទេ​។ ការ​សន្សំ​ដែលមាន​និរន្តរភាព ដែល​ទៀងទាត់ គឺ​ការ​សន្សំ​ពី​លុយ​តូចៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកនាង នូ ម៉ា​ណែ​ល នាយិកា​ប្រតិបត្តិ​អាជីវកម្ម​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK​។ អ្នកជំនាញ​រូបនេះ បានបង្ហាញ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ការ​សន្សំ​មាន​ប្រសិទ្ធភាព ដែល​ទី​១. អាច​ចាត់ទុក​សន្សំ ជា​ចំណាយ និង​ទី​២. ប្រាក់​ទាំងអស់​ដែល​នៅសល់​ពី​ការចំណាយ​ប្រចាំថ្ងៃ គួរតែ​បែង​ចែកជា​២ គឺ​ប្រាក់​៥០​ភាគរយ​សម្រាប់​សន្សំ​ក្នុង​គណនេយ្យ​ដែល​ពិបាក​ដក​ប្រាក់ និង​៥០​ភាគរយ​ទៀត អាចដាក់​សន្សំ ក្នុង​គណនេយ្យ​ដែល​ងាយស្រួល​ដក​ប្រាក់​។​

​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ខាងក្រោម​នេះ អ្នកនាង នូ ម៉ា​ណែ​ល លើកទឹកចិត្ត​ឲ្យ​គ្រួសារ​នីមួយៗ ធ្វើ​ផែនការ​ហិរញ្ញវត្ថុ និង​ទាមទារ​ឲ្យ​អ្នក​អនុវត្តន៍ មាន​ឆន្ទៈ ដើម្បី​ឲ្យ​ផែនការ​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធភាព​។ គាត់ ក៏​នឹង​ពន្យល់​លម្អិត​ផងដែរ ពី​ការធ្វើផែនការ​ចំណូល​-​ចំណាយ និង​របៀប​សន្សំ​ប្រាក់​ដែលមាន​ប្រសិទ្ធភាព ចៀសវាង​ការចាយវាយ​លើស​ខ្ទង់ចំណាយ​។

សូម​ទស្សនា​ដូចតទៅ​៖ 



អត្ថបទទាក់ទង
 

​ចាប់ផ្តើម​ទម្លាប់​សន្សំ​ប្រាក់​នៅថ្ងៃនេះ ជាមួយ​គណនី​សន្សំ​ដ៏​សម្បូរបែប​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បី​អនាគត​លោកអ្នក និង​គ្រួសារ​។ ព័ត៌មាន​លម្អិត សូម​ចុច​នៅទីនេះ https://www.amkcambodia.com/kh/amk-kh-109.html ឬ​ទំនាក់ទំនង​លេខ 0២៣ ២២ ០២ ០២/១៨00 ២00 ២00៕



Tag:
 AMK
 ​សន្សំ​
 ​ថវិកា​
© រក្សាសិទ្ធិដោយ thmeythmey.com