ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
តើត្រូវចាត់ចែងការសន្សំបែបណា ទើបជោគជ័យ?
× ការរៀបចំផែនការហិរញ្ញវត្ថុ ពិតជាសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ ដែលអាចឲ្យការរៀបចំអនាគតគ្រួសារលោកអ្នក កាន់តែប្រសើរដែរ។ គ្រួសារនីមួយៗ ចាំបាច់ត្រូវមានផែនការសន្សំ ដើម្បីប្រើប្រាស់លើចំណាយចាំបាច់នៅថ្ងៃអនាគត។ ផ្ទុយទៅវិញ ប្រសិនបើមិនធ្វើផែនការហិរញ្ញវត្ថុ និងការសន្សំ ទេនោះ អាចធ្វើឲ្យគ្រួសារមានសម្ពាធហិរញ្ញវត្ថុទៅវិញ ពោលគឺការចាយវាយខ្ជះខ្ជាយតែម្តង ដែលនឹងបង្កឲ្យមានផលវិបាកហិរញ្ញវត្ថុទៅអនាគត។ តើដើម្បីឲ្យការសន្សំប្រាក់មានប្រសិទ្ធភាព ឬជោគជ័យ លោកអ្នកគួររៀបចំការសន្សំនោះយ៉ាងដូចម្តេច?
«ការសន្សំមិនមែនសម្រាប់តែលុយធំទេ។ ការសន្សំដែលមាននិរន្តរភាព ដែលទៀងទាត់ គឺការសន្សំពីលុយតូចៗ»។ នេះជាការបញ្ជាក់របស់ អ្នកនាង នូ ម៉ាណែល នាយិកាប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK។ អ្នកជំនាញរូបនេះ បានបង្ហាញវិធីសាស្ត្រមួយចំនួន ដើម្បីធ្វើឲ្យការសន្សំមានប្រសិទ្ធភាព ដែលទី១. អាចចាត់ទុកសន្សំ ជាចំណាយ និងទី២. ប្រាក់ទាំងអស់ដែលនៅសល់ពីការចំណាយប្រចាំថ្ងៃ គួរតែបែងចែកជា២ គឺប្រាក់៥០ភាគរយសម្រាប់សន្សំក្នុងគណនេយ្យដែលពិបាកដកប្រាក់ និង៥០ភាគរយទៀត អាចដាក់សន្សំ ក្នុងគណនេយ្យដែលងាយស្រួលដកប្រាក់។
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ខាងក្រោមនេះ អ្នកនាង នូ ម៉ាណែល លើកទឹកចិត្តឲ្យគ្រួសារនីមួយៗ ធ្វើផែនការហិរញ្ញវត្ថុ និងទាមទារឲ្យអ្នកអនុវត្តន៍ មានឆន្ទៈ ដើម្បីឲ្យផែនការហិរញ្ញវត្ថុមានប្រសិទ្ធភាព។ គាត់ ក៏នឹងពន្យល់លម្អិតផងដែរ ពីការធ្វើផែនការចំណូល-ចំណាយ និងរបៀបសន្សំប្រាក់ដែលមានប្រសិទ្ធភាព ចៀសវាងការចាយវាយលើសខ្ទង់ចំណាយ។
សូមទស្សនាដូចតទៅ៖
ចាប់ផ្តើមទម្លាប់សន្សំប្រាក់នៅថ្ងៃនេះ ជាមួយគណនីសន្សំដ៏សម្បូរបែបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីអនាគតលោកអ្នក និងគ្រួសារ។ ព័ត៌មានលម្អិត សូមចុចនៅទីនេះ https://www.amkcambodia.com/kh/amk-kh-109.html ឬទំនាក់ទំនងលេខ 0២៣ ២២ ០២ ០២/១៨00 ២00 ២00៕
© រក្សាសិទ្ធិដោយ thmeythmey.com