សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធាន​ធនាគារ​របស់​ប្រទេស​អ៊ីរ៉ង់​
អន្តរជាតិ
សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធាន​ធនាគារ​របស់​ប្រទេស​អ៊ីរ៉ង់​
16, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លោក Valiollah Seif ប្រធាន​ធនាគារកណ្តាល​របស់​ប្រទេស​អ៊ីរ៉ង់​ដោយបាន​ចោទប្រកាន់​លោក​ពី​ការជួយ​ផ្គត់ផ្គង់​ប្រាក់​រាប់លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុម Hezbollah ដែលជា​ក្រុម​ជន​សកម្មប្រយុទ្ធ​មាន​ទីតាំងនៅ​ក្នុងប្រទេស​លី​បង់​។​



​លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​អភិបាល​ធនាគារកណ្តាល​អ៊ីរ៉ង់​បាន​បង្វិលប្រាក់​រាប់លាន​ដុល្លារ​ដែល​តាងនាម​ឲ្យ​កងកម្លាំង Quds ឆ្មាំ​ការពារ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​តាមរយៈ​ធនាគារ al-Bilad Islamic ដែលមាន​ទីតាំង​ទូទាំងប្រទេស​អ៊ីរ៉ាក់​និង​គាំទ្រ​អំពើហិង្សា​និង​ការឃោសនា​របស់ Hezbollah ជ្រុលនិយម​។ សហរដ្ឋអាមេរិក​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​រំលោភ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​កំពុង​កើនឡើង​របស់​អ៊ីរ៉ង់​នោះទេ​។ សហគមន៍​សាកលលោក​ត្រូវតែ​រក្សា​ការឃ្លាំមើល​ប្រឆាំងនឹង​ការ​ខំប្រឹងប្រែង​បោក​បន្លំ​របស់​អ៊ីរ៉ង់​ដើម្បី​ផ្តល់​ការឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ដល់​អង្គការ​ភេរវកម្ម​របស់ខ្លួន​នោះ​ទ‍េ​»​។​

​មានឈ្មោះ​នៅ​បញ្ជីខ្មៅ​នោះដែរ​គឺ​លោក Ali Tarzali ជា​អ្នកជំនួយការ​នាយក​នៃ​នាយកដ្ឋាន​អន្តរជាតិ​របស់​ធនាគា​រ​កណ្តាល​អ៊ីរ៉ង់​និង​លោក Aras Habib ប្រធាន​ធនាគារ al-Bilad Islamic Bank​។​

​លោក Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយថា ចំណាត់ការ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​កាត់ផ្តាច់​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​ហើយនឹង​តាមដាន​ការ​បណ្តាញ​ដូរ​រូបិយប័ណ្ណ​ដែលជា​ប់​ទាក់ទិន​ឆ្មាំ​ការពារ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​ដែល​បាន​នាំ​ឲ្យ​មានការ​ផ្តល់​ប្រា​ក់រាប់លា​ន​ដុល្លារ​តាមរយៈ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com