ក្រដាសប្រាក់ ២០០០០​រៀល​ថ្មី ដាក់​ឲ្យ​ចរាចរ​លើ​ទីផ្សារ​

ជាតិ
សេដ្ឋកិច្ច
ក្រដាសប្រាក់ ២០០០០​រៀល​ថ្មី ដាក់​ឲ្យ​ចរាចរ​លើ​ទីផ្សារ​
16, May 2018 , 7:39 pm         1403
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានដាក់​ឲ្យ​ចរាចរ​ក្រដាសប្រាក់ ២០០០០​រៀល​គំរូ​ថ្មី  ចាប់ពី​ថ្ងៃទី​១៦​ខែឧសភា​នេះ តទៅ​។ បើតាម​ធនាគារជាតិ​នៃ​កម្ពុជា ការដាក់​ឲ្យ​ចរាចរ​ក្រដាសប្រាក់​គំរូ​ថ្មី​នេះ គឺ​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​។​


​ការចេញផ្សាយ​ក្រដាសប្រាក់ ២០០០០​រៀល​គំរូ​ថ្មី​នេះ ត្រូវបាន​សម្រេច​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៦​ខែឧសភា​នេះ​៕




Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង