ជាតិ
សេដ្ឋកិច្ច
ក្រដាសប្រាក់ ២០០០០រៀលថ្មី ដាក់ឲ្យចរាចរលើទីផ្សារ
× ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០០០រៀលគំរូថ្មី ចាប់ពីថ្ងៃទី១៦ខែឧសភានេះ តទៅ។ បើតាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យចរាចរក្រដាសប្រាក់គំរូថ្មីនេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ការចេញផ្សាយក្រដាសប្រាក់ ២០០០០រៀលគំរូថ្មីនេះ ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ខែឧសភានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com