ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​៦៨​ស្លាប់ និង​១៦៩​នាក់​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១៥​ថ្ងៃ នៃ​ខែឧសភា
16, May 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​រយៈពេល​១៥​ថ្ងៃ នៃ​ខែឧសភា​នេះ មាន​មនុស្ស​ចំនួន ៦៨​នាក់ និង​របួសធ្ងន់​ស្រាល​សរុប​១៦៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន ១២៤​លើក នៅ​ទូទាំងប្រទេស​។



បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ខែមេសា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​៤៧​លើក ហើយ​ចំនួន​មនុស្ស​ស្លាប់​ក៏​ថយចុះ​២៣​នាក់​ដែរ ខណៈ​អ្នករបួស​បាន​ថយចុះ ៩៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បន្ត​បញ្ជាក់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ វ៉ា​-​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បត់​ឆ្វេង​-​ស្ដាំ បើកបរ​មិន​ប្រកាន់​ស្ដាំ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ទាំង​ងងុយដេក និង​កត្តា​យានយន្ដ​ជាដើម​៕




Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ស្លាប់​
 ​របួស​
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com