ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​គណបក្ស​យុវជន​កម្ពុជា​ឈ្នះឆ្នោត គឺ​ប្រើពេល​តែ​៨​ម៉ោង ដើម្បី​លុបបំបាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​
16, May 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
​ភ្នំពេញ​៖ គណបក្ស​យុវជន​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ​ហើយ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ​។ គណបក្ស​យុវជន​កម្ពុជា ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការបោះឆ្នោត​នេះ ដោយ​ដាក់​បេក្ខជន​បោះឆ្នោត​ចំនួន​១៧​រាជធានី​-​ខេត្ត ។​



​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដូចតទៅ​៖




​តាមរយៈ​ជំហរ​ចូលរួម​ប្រកួត​នេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ផ្ដោតលើ​គោលនយោបាយ​ចំនួន​៥​ចំណុច​ជាអាទិ៍ ដូចជា ការពង្រឹង​វិស័យ​អប់រំ និង​ធានា​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ ហើយ​ប្រាក់ខែ​៣០០​ដុល្លារ ,​ធានា​តម្លៃ​កសិកម្ម និង​កសិឧស្សាហកម្ម ,​ការកសាង​ផ្លូវ​ក្រាល​កៅស៊ូ និង​អភិវឌ្ឍន៍​តាម​ព្រំដែន ,​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​មាន​ភាពល្អប្រសើរ និង​ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ជាដើម​។​

​ទាក់ទង​នឹង​ច្បាប់​អន្តោប្រវេសន៍​នេះ លោក ពេជ្រ ស្រស់ បានដាក់​ចេញ​គោលដៅ​បោសសម្អាត​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម ដែល​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ប្រើ​រយៈពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ ។​



Tag:
 ពេជ្រ ស្រស់​
 ​គណបក្ស​យុវជន​កម្ពុជា
 ​បក្សនយោបាយ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com