កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam ដើរចេញពីតំណែងអ្នកចាត់ការ Everton ក្រោយជួបប្រធានក្លិប Farhad Moshiri រូបភាពពី AFP
× លោក Sam Allardyce ឬ Big Sam បានសម្រេចដើរចេញពីតំណែងជាអ្នកចាត់ការទូទៅ Everton បន្ទាប់ពីដឹកនាំបានរយៈពេល ៦ ខែ ក្រោយពេលជួបជាមួយម្ចាស់ភាគហ៊ុនធំរបស់ក្លិបលោក Farhad Moshiri។ នេះបើយោងតាមការផ្សាយរបស់ BBC។
អ្នកចាត់ការសញ្ជាតិអង់គ្លេសវ័យ ៦៣ឆ្នាំរូបនេះ បានចុះកិច្ចសន្យាស្នាក់នៅទឹកដី Goodison Park រហូតដល់ខែមិថុនាឆ្នាំ២០១៩ នៅពេលលោកបានចូលកាន់តំណែងកាលពីខែវិច្ឆិកាបន្ទាប់ពីការបញ្ចប់តំណែងលោក Ronald Koeman។
ក្រោមការដឹកនាំរបស់ Big Sam រយៈពេលចុងក្រោយ ក្រុមរហស្សនាមស្កគ្រាប់បានឡើងទៅឈរនៅចំណាត់ថ្នាក់ទី១៣ វិញក្នុងតារាងក្របខណ្ឌ Premier League ខណៈមុនក្លាយជាអ្នកចាត់ការក្រុមនេះស្ថិតនៅចំណាត់ទី១៧ ក្បែរតំបន់ត្រូវកាត់ចេញ។
ប៉ុន្តែបើទោះនាំក្រុមទទួលបានលទ្ធផលយ៉ាងនេះក្តី Allardyce នៅតែត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងអំពីទម្រង់ការដឹកនាំរបស់លោក។
សម្រាប់អ្នកជំនួសតំណែងនេះ ត្រូវបានគេឃើញថាអតីតអ្នកចាត់ការទូទៅ Hull City គឺលោក Marco Silva ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Watford។ ហើយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៤០ ឆ្នាំរូបនេះក៏ជាជម្រើសដំបូង និងពេញចិត្តពេញថ្លើមពីសំណាក់លោក Farhad Moshiri ផងដែរតាំងពីបញ្ចប់តំណែងលោក Koeman មកម្លេះ៕
Tag:
បាល់ទាត់
Sam Allardyce
Everton
© រក្សាសិទ្ធិដោយ thmeythmey.com