កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ​ហ្គា​ណា Abban James របស់​សូល​ទី​អង្គរ​ធ្លាប់​លេង​ឲ្យ​លី​គ​កំពូល​អ៊ីរ៉ាក់​
18, May 2018 , 8:39 am        
រូបភាព
ខ្សែប្រយុទ្ធហ្គាណា Abban James លើកបង្ហាញស្លាកឈ្មោះក្លិបសូលទីឡូអង្គរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
ខ្សែប្រយុទ្ធហ្គាណា Abban James លើកបង្ហាញស្លាកឈ្មោះក្លិបសូលទីឡូអង្គរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
ដោយ:
​ខ្សែប្រយុទ្ធ​ហ្គា​ណា Abban James របស់​ក្លិប​សូល​ទី​ឡូ​អង្គរ ដែល​ទើប​បង្ហាញមុខ ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​កំពូល​អ៊ីរ៉ាក់ Iraqi Premier League​។ តាមពិត Abban James បាន​ចុះកិច្ចសន្យា​ជាមួយ​សូល​ទី​ឡូ​អង្គរ​តាំង​ដើមរដូវ​កាល​មកម្ល៉េះ តែដោយសារ​មាន​បញ្ហា​ជាមួយ​ក្លិប​ចាស់ ទើប​ធ្វើ​ឲ្យ​រូបគេ​មិនអាច​បង្ហាញខ្លួន​។ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ ត្រូវ​ជួយ​ក្លិប​សូល​ទី​ឡូ​អង្គរ​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​កំពូល​កម្ពុជា​រដូវ​កាល ២០១៨-២០១៩​។


 
​ក្លិប​សូល​ទី​ឡូ​អង្គរ​កាលពី​ថ្ងៃទី​១៦ ឧសភា បាន​មុខ​ខ្សែប្រយុទ្ធ​ហ្គា​ណា Abban James Kwame ជា​ផ្លូវការ ក្រោយ​រូបគេ​ដោះស្រាយ​បញ្ហា​ឯកសារ​ជាមួយ​ក្លិប​ចាស់​នៅ​អ៊ីរ៉ាក់​រួចរាល់​។ មុន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​សូល​ទី​ឡូ​អង្គរ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ លេង​ឲ្យ​ក្លិប Talaba Sport Club នៃ​ក្របខណ្ឌ​កំពូល​អ៊ីរ៉ាក់ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨​។ 

Abban James ត្រូវ​ជួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ចាប់ពី​សប្តាហ៍​ទី​៦​នេះ​តទៅ​។ នៅ​ថ្ងៃអាទិត្យ ទី​២០ ឧសភា ចុង​សប្តាហ៍​នេះ ក្រុម​សូល​ទី​ឡូ​អង្គរ​ត្រូវ​តទល់​ជាមួយ​ណាហ្គា​វើ​ល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បច្ចុប្បន្ន​ក្លិប​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​១០ ដោយមាន​៤​ពិន្ទុ ក្រោយ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៣៕


Tag:
 បាល់ទាត់​
  សូល​ទី​ឡូ​អង្គរ​
  Abban James
© រក្សាសិទ្ធិដោយ thmeythmey.com