ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បរិភោគ​ប្រៃ និង​ខ្វះ​លំ​ហាត់ប្រាណ ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​
17, May 2018 , 5:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបរិភោគ​អាហារ​ដែលមាន​រសជាតិ​ប្រៃ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លោកអ្នក​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ ឬ​សម្ពាធ​សរសៃឈាម​នោះទេ តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​លោកអ្នក មាន​ជំងឺខ្សោយបេះដូង​ដែរ​។ អ្នកជំងឺ​ខ្សោយបេះដូង អាចមាន​អាការ​ហត់​ទៅៗ ពិបាក​ដកដង្ហើម ដែល​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត​។​



​របប​អាហារ និង​លំ​ហាត់ប្រាណ គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​មនុស្ស​គ្រប់​វ័យ​។ បើសិនជា​លោកអ្នក ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រៃ​ពេក សម្បូរ​ជាតិ​ខ្លាញ់​ច្រើន ជក់បារី និង​ពិសា​គ្រឿង​ស្រវឹង នោះ​លោកអ្នក​ប្រឈម​នឹង​ការកើត​ជំងឺខ្សោយបេះដូង ជាក់​ជាមិនខាន​។  លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារៈ ផល្លី វេជ្ជបណ្ឌិត​ឯកទេស​បេះដូង ប្រចាំ​នៅ​គ្លីនិក​វឌ្ឍនៈ​វិជ្ជា បញ្ជាក់​ដូច្នេះ​។ លោក​វេជ្ជបណ្ឌិត សារៈ ផល្លី បញ្ជាក់ទៀតថា អ្នកមាន​ជំងឺខ្សោយបេះដូង នឹង​ពិបាក​ក្នុងការ​ប្រកបការងារ​ផ្សេងៗ ព្រោះ​អ្នកជំងឺ​ឆាប់​ហត់ និង​ពិបាក​ដកដង្ហើម ដែល​ទាមទារ​ឲ្យ​មានការ​សម្រាក​ឲ្យ​បាន​ច្រើន​។ បើសិន​ព្យាបាល​មិនទាន់​ពេល អ្នកជំងឺ​នឹង​ពិបាក​គេង ដោយ​ត្រូវ​កល់​ខ្នើយ​ឲ្យ​ខ្ពស់ ទើប​ដកដង្ហើម​បាន​។ បើ​ធ្ងន់ធ្ងរ​ជាង​នេះ អ្នកជំងឺ​នឹង​ស្លាប់​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ ពី​កា​រវិ​វដ្ត​នៃ​ជំងឺខ្សោយបេះដូង សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារៈ ផល្លី វេជ្ជបណ្ឌិត​ឯកទេស​បេះដូង ប្រចាំ​នៅ​គ្លីនិក​វឌ្ឍនៈ​វិជ្ជា​ដូចតទៅ​៖



​គ្លីនិក​វឌ្ឍនៈ​វិជ្ជា មាន​ទីតាំងនៅ ផ្ទះ​លេខ R24-26 ផ្លូវជាតិ​លេខ​៥ ក្រុម​១ ភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម សូម​ទូរ​សព្ទ​ទៅកាន់​លេខ​៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕



Tag:
 នាទី​សុខភាព
  បេះដូង
 ​ខ្សោយបេះដូង
 ​របប​អាហារ
 ​លំ​ហាត់ប្រាណ
© រក្សាសិទ្ធិដោយ thmeythmey.com