ជាតិ
សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ គ្មាន​អនាម័យ​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​បិទទ្វារ​បណ្ដោះអាសន្ន
17, May 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​បិទ​ទីតាំង​បណ្ដោះអាសន្ន ក្រោយពី​រកឃើញថា ការផលិត​វេច​ខ្ចប់​គ្មាន​ស្ដង់ដារ និង​គ្មាន​ច្បាប់​អនុញ្ញាត​។​សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​។​



​នាយក​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា លោក ម៉ាត់ យូ​សុះ បាន​និយាយថា ផលិតផល​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​នេះ​គ្មាន​ស្លាក​យីហោ និង​អនាម័យ​ត្រឹមត្រូវ​ឡើយ ។ ជាពិសេស​ប្រភពធនធាន​យកមក​ផលិត​ក៏​មិនមាន​ភាពច្បាស់លាស់ ។



​ក្រៅពី​បិទ​ទីតាំង​បណ្ដោះអាសន្ន​ហើយ ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ ក៏ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​បន្ថែម នៅ​ក្រសួងមហាផ្ទៃ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ាត់ យូ​សុះ ដែល​បាន​បន្ថែមថា ការ​ឆ្មក់​ចូល​ត្រួតពិនិត្យ​សិប្បកម្ម​ខាងលើ ធ្វើឡើង​ក្រោយពី​មានការ​សង្ស័យ​លើ​ផលិតផល​ទាំងនេះ ៕



Tag:
 សិប្បកម្ម​ផលិត​ទឹកត្រី​-​ទឹកស៊ីអ៊ីវ​
 ​ម៉ាត់ យូ​សុះ
© រក្សាសិទ្ធិដោយ thmeythmey.com