អត្ថបទពាណិជ្ជកម្ម
សញ្ញាបត្រ​ជំនាញ​ពន្ធដារ​កម្ពុជា ដែល​បុគ្គលិក​គួរ​យល់ដឹង​
18, May 2018 , 10:46 am        
រូបភាព
ដោយ:
​សព្វថ្ងៃនេះ យើង​សង្កេតឃើញថា ក្រុមហ៊ុន​ជាច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​វិនិយោគ និង​ពង្រីក​សាខា​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ ក្រុមហ៊ុន​នៅ​គ្រប់​វិស័យ ក៏មាន​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​ដែរ ដោយ​ក្នុងនោះ​រួមមាន​ពន្ធលើប្រាក់ចំណេញ ពន្ធ​ប្រាក់បៀវត្ស​បុគ្គលិក ពន្ធអាករ​លើ​តម្លៃបន្ថែម​(VAT) និង​ពន្ធ​ដទៃទៀត​។ ដោយហេតុ​ដូច្នេះហើយ រាល់​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​កំពុងមាន​តម្រូវការ​ជាខ្លាំង​លើ​ធនធានមនុស្ស​ដែលមាន​ជំនាញ និង​ចំណេះដឹង​ច្បាស់លាស់ ទាក់ទង​ទៅនឹង​ពន្ធដារ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​នាពេល​អនាគត​។​
 
​ជាមួយគ្នានេះដែរ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​មួយ​ផ្តល់​ការបណ្ដុះបណ្ដាល​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ដែលមាន​ការទទួលស្គាល់ ដោយ​សមាគម​គណនេយ្យ​ករ​ជំនាញ (ACCA) មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស​។ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ក៏មាន​បណ្ដុះបណ្ដាល​កម្ម​វិធី​សិក្សា លើ​សញ្ញប​ត្រ​ជំនាញ​ពន្ធដារ​កម្ពុជា​ផងដែរ ដោយ​កម្មវិធីសិក្សា​នេះ មាន​រយៈពេល​ខ្លី ត្រឹមតែ​៥​ខែ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​។

​វគ្គ​សិក្សា​នេះ នឹង​បណ្ដុះបណ្តាល​និស្សិត ឲ្យ​យល់ដឹង​អំពី​ការបង់ពន្ធ​យ៉ាងណា ឲ្យ​ស្របតាម​គោលការណ៍​ច្បាប់​នៃ​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ការចុះបញ្ជី​សារពើពន្ធ កាលបរិច្ឆេទ នីតិវិធី​សម្រាប់​ការតវ៉ា បញ្ហា​ជម្លោះ ការពិន័យ និង​ការអនុវត្ត​ច្បាប់​ពន្ធដារ​កម្ពុជា រួមទាំង​ផ្ដល់នូវ​ចំណេះដឹង​ទាក់ទង​នឹង​ប្រព័ន្ធ​ពន្ធដារ​ដែល​ចាំបាច់​សម្រាប់​សវន​ករ និង​គណនេយ្យករ​ជំនាញ ដែល​កំពុងធ្វើការ​នៅតាម​ក្រុមហ៊ុន​នានា មានដូចជា​៖ ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ពន្ធ​កាត់​ទុក និង​ពន្ធអាករ លើ​តម្លៃបន្ថែម​ជាដើម​។ លើសពីនេះទៅទៀត និស្សិត​នឹង​បាន​សិក្សា​ស្វែងយល់​ពី​វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​បង់ពន្ធ ដែលមាន​ភាពត្រឹមត្រូវ សម​ស្របតាម​ក្របខណ្ឌ​ច្បាប់​ពន្ធដារ​កម្ពុជា ដោយ​មិនមាន​ការបង់​ខ្វះ ឬ​លើស ប៉ុន្តែ​នឹង​អាចជួយ​សន្សំ​ប្រាក់ចំណេញ សម្រាប់​អាជីវកម្ម​ក្រុមហ៊ុន​ផងដែរ​។​


 
​ជាមួយគ្នានេះដែរ និស្សិត​នឹងសិក្សា​ជាមួយ​សាស្ត្រាចារ្យ ដែលជា​អ្នកជំនាញ​ផ្នែក​ពន្ធដារ​ល្បីៗ​ជាច្រើន ដោយ​ក្នុងនោះ​មានដូចជា​៖


លោក សុង កុសល ៖ លោក​ជា​ដៃគូ​សហការ នៃ​ក្រុមហ៊ុន CamTB Trusted Solution​។ លោក​ធ្លាប់ជា​នាយក​ផ្នែក​សារពើពន្ធ នៅ​ក្រុមហ៊ុន​ស​នវកម្ម​អន្តរជាតិ Ernst & Young ប្រចាំ​នៅ​កម្ពុជា និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ពន្ធដារ នៅ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ PwC និង​ធ្លាប់ជា​ប្រធាន​ផ្នែក​សារពើពន្ធ និង​សេវា​សាជីវកម្ម នៅក្នុង​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ KPMG កម្ពុជា​ផងដែរ​។​

 ឯកឧត្តម អេង រតនា ៖ សព្វថ្ងៃ​ឯកឧត្តម​ជា​ប្រធាន​នាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​លោក ក៏​ជា​អ្នកឯកទេស​ផ្នែក​ពន្ធដារ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​។​
លោក ស៊ឹម ឡាយ​ស៊ីម ៖ លោក​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធដារ ដ៏​មាន​បទពិសោធ​ន៏​មួយរូប​។ លោក​ក៏​ជា​ប្រធាន​ក្រុម​ផ្នែក​ដោះស្រាយ​វិវាទ នៃ​ក្រុមហ៊ុន VDB Loi និង​ជា​សមាជិក​ក្រុមប្រឹក្សា​យោ​លប​ល់​ផ្នែក​ពន្ធ​ជាន់ខ្ពស់ ដែល​ផ្ដោត​សំខាន់​ទៅលើ​ផ្នែក​សវនកម្ម​ពន្ធដារ និង​វិវាទ​ផ្នែក​ពន្ធដារ​។​


 
​បន្ទាប់ពី​ការបញ្ចប់​ការសិក្សា កម្មវិធីសិក្សា និង​ការប្រឡង​ជាប់​ជា​ស្ថាពរ និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​ជំនា​ញ​ពន្ធដារ​កម្ពុជា ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ពី​សំណាក់​សមាគម​គណនេយ្យ​ករ​ជំនាញ ACCA និង​ពី​សំណាក់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ជាពិសេស​អ្នក​ដែលមាន​សញ្ញាបត្រ​នេះ នឹងត្រូវ​បានទទួល​ការលើកលែង​ពី​ការប្រលង ទៅលើ​មុខវិជ្ជា F6 របស់​កម្មវិធីសិក្សា ACCA របស់​ចក្រភព​អង់គ្លេស​ផងដែរ​។

​ទទួល​ចុះឈ្មោះ​សិក្សា​ចាប់ពី​ពេល​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ និង​ដាក់ពាក្យ​សិក្សា​តាមរយៈ www.cam-ed.com​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ /០២៣ ៩៨៦ ៩៦១ ៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com