FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបារាំងយកខ្សែប្រយុទ្ធដល់ទៅ៧រូបក្នុងចំណោម២៣នាក់ ទៅ World Cup
× លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាល់ទាត់ជម្រើសជាតិបារាំងបានប្រកាសសមាសភាពកីឡាករទាំង ២៣នាក់ហើយដើម្បីទៅប្រជែងពាន FIFA World Cup នៅរុស្ស៊ី ដោយក្នុងនោះមិនមានឈ្មោះ Anthony Martial, Alexandre Lacazzette និង Karim Benzema ឡើយ។
ក្រុមមាន់គកបារាំងបច្ចុប្បន្នសម្បូរទៅដោយកីឡាករល្អៗច្រើនដែលកំពុងប្រកបអាជីពក្នុងក្លិបធំៗនៅអឺរ៉ុបដែលធ្វើឲ្យគ្រូបង្វឹកសញ្ជាតិបារាំងវ័យ៤៩ឆ្នាំត្រូវសម្រេចបោះបង់ចោលសមាសភាពកីឡាករមានទេពកោសល្យមួយចំនួន។
Kinglsey Coman ខ្សែប្រយុទ្ធរបស់ Bayern Munich ខ្សែបម្រើ Adrien Rabiot របស់ PSG ខ្សែបម្រើ Anthony Martial របស់ Manchester Unite ខ្សែប្រយុទ្ធ Alexandre Lacazzette របស់ Arsenal និង Karim Benzema ខ្សែប្រយុទ្ធ Real Madrid គឺមិនស្ថិតក្នុងជម្រើសរបស់លោក Deschamps ដើម្បីទៅរុស្ស៊ីខែក្រោយឡើយ។
អ្វីដែលគួរឲ្យគត់សំគាល់ទៀតនោះ អតីតសមាជិកក្រុមជម្រើសជាតិបារាំង និងអ្នកចាត់ការ Marseille រូបនេះ បានបញ្ចូលឈ្មោះខ្សែប្រយុទ្ធរហូតដល់ទៅ៧រូប ខណៈខ្សែបម្រើតែ៥រូបប៉ុណ្ណោះ។
ម្ចាស់ជើងឯកឆ្នាំ១៩៩៨ ស្ថិតក្នុងពូល C ដែលត្រូវជួបអូស្ត្រាលី ប៉េរូ និងដាណឺម៉ាក។ ការប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុ ក្រុមរហស្សនាមមាន់គកត្រូវជួបជាមួយអូស្ត្រាលី នៅវេលាម៉ោង៥ល្ងាច (ម៉ោងនៅកម្ពុជា)។
សមាសភាពទាំង២៣នាក់របស់លោក Deschamps មានដូចខាងក្រោម៖
-អ្នកចាំទី៖ Alphone Areola (PSG), Hugo Lloris ( Tottenham Hotspur), លោក Steve Mandanda (Marseille)
-ខ្សែការពារ៖ Lucas Hernandez (Atletico Madrid), Presnel Kimpembe (PSG), Benjamin Pavard (VfB Stuttgart), Benjamin Mendy (Manchester City), Djibril Sidibe (Monaco), Adil Rami (Marseille), Samuel Umtiti (Barcelona) , Raphael Varane (Real Madrid)
ខ្សែបម្រើ៖ Blaise Matuidi (Juventus), N'Golo Kante (Chelsea), Steven N'Zonzi (Sevilla), Paul Pogba (Manchester United), Corentin Tolisso (Bayern Munich)
-ខ្សែប្រយុទ្ធ៖ Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Thomas Lemar (Monaco), Nabil Fekir ( Lyon), Florian Thauvin ( Marseille), Ousmane Dembele ( Barcelona)៕
Tag:
បាល់ទាត់
FIFA World Cup
GroupC
© រក្សាសិទ្ធិដោយ thmeythmey.com