ជាតិ
បោះឆ្នោត
គ.ជ​.​ប ទទួលស្គាល់​បញ្ជី​ឈ្មោះ​គណបក្ស LDP និង សំបុក​ឃ្មុំ ហើយ​បន្ត​​ពិនិត្យ​១០​បក្ស​ទៀត​
18, May 2018 , 1:07 pm        
រូបភាព
គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យដែលដឹកនាំដោយលោក ខឹម វាសនា ត្រូវបានចុះបញ្ជីផ្លូវការសម្រាប់ការបោះឆ្នោតខាងមុខ
គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យដែលដឹកនាំដោយលោក ខឹម វាសនា ត្រូវបានចុះបញ្ជីផ្លូវការសម្រាប់ការបោះឆ្នោតខាងមុខ
ដោយ: ថ្មីៗ
​គណៈកម្មកា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ចុះបញ្ជី​គណបក្ស​បន្ថែមទៀត​នៅថ្ងៃនេះ​។ បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ ដែលជា​អ្នកនាំពាក្យ បក្ស​ទាំងពីរ​បន្ថែម​នោះ គឺ​គណបក្ស​គឺ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ឈរ​នៅ​២៥​មណ្ឌល​ដូចគ្នា​។​


 
​គណបក្ស​៨​ផ្សេងទៀត ដែល​គ​.​ជ​.​ប បានទទួល​ស្គាល់​រួចហើយ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​២៥​មណ្ឌល គណបក្ស​យុវជន​កម្ពុជា​ឈរ​នៅ​១៧​មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ​២៥​មណ្ឌល គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈរ​នៅ​២៥​មណ្ឌល​។​

​កាលពី​ម្សិលមិញ គ​.​ជ​.​ប បានទទួល​ស្គាល់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈរ​នៅ​២៥​មណ្ឌល គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល និង​គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា គ​.​ជ​.​ប​នឹង​ទទួលស្គាល់​គណបក្ស​ដទៃ​ផ្សេងទៀត​នៅថ្ងៃនេះ​៕


Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com