English-Français
អន្តរជាតិ
គណៈកម្មការ​អឺរ៉ុប​ចាត់វិធានការ​រារាំង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​
18, May 2018 , 7:59 pm        
រូបភាព
ប្រធានគណកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker។
ប្រធានគណកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker។
ដោយ: VOA
​គណៈកម្មការ​អឺរ៉ុប នឹង​ផ្តួចផ្តើម​ផែនការ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ហាមឃាត់​ក្រុមហ៊ុន អឺរ៉ុប​មិន​ធ្វើ​ទៅតាម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់ ជា​ចំណាត់ការ​មួយ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅ​ដដែល​ហើយនឹង​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​អឺរ៉ុប​។​



​លោក​Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​បន្ទាប់ពី​ជំនួប​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង Sofia នៃ​ប្រទេស​ប៊ុលហ្គារី​ថា «​យើង​មានកា​ត្វ​កិច្ចការពារ​ក្រុមហ៊ុន​អឺរ៉ុប​។ យើង​ឥឡូវនេះ ចាំបាច់​ចាត់វិធានការ​ហើយ​និង​ជា​អ្វីដែល​យើង​កំពុង​ចាប់ផ្តើម​ដំណើរកា​រ‍​»​។​

​លោក​Juncker បាន​និយាយទៀតថា គណៈកម្មការ​របស់លោក​នឹង​ចាប់ផ្តើម​ដំ ណើ​រ​ការធ្វើសកម្មភាព​ដែល​ហៅថា ឋានៈភាព​នៃ​ការ​រាំងខ្ទប់ ដែល​ហាមឃាត់​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប​មិន​ឲ្យ​គោរព​ការដាក់ទណ្ឌកម្ម​និង​ការសម្រេច​របស់​តុលា​ការដែល​អនុវត្ត​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

​លោក Juncker ក៏​និយាយ​ដែរ​ថា គណៈកម្មការ​របស់លោក​នឹង​បន្តធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និង​ធនាគារ​វិនិយោគទុន​អឺរ៉ុប​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​សម្រប​សម្រួលកា​រ​វិនិយោគទុន​របស់​ក្រុមហ៊ុន​អឺរ៉ុប​នៅ​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក​នោះ​។​

​ចំណាត់ការ​របស់​គណៈ​កម្ម​ការ​នោះ​ជាការ​ឆ្លើយតប​ទៅនឹង​ការសម្រេច​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ដើម្បី​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ហើយនឹង​ចំណាត់ការ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​វិញ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com