ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ និង​ក្រសួង​ពាណិជ្ជ​ម្ម សហការ​ទប់ស្កាត់​ការសម្អាត​ប្រាក់​
19, May 2018 , 8:00 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជ​ម្ម បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វក​ម្ម នៅ​ក្រសួងពាណិជ្ជកម្ម​។​



​អនុស្សារណៈ​នេះ ត្រូវបាន​ធ្វើឡើង​រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១១ ខែឧសភា​។ នេះ​ជា​អនុស្សារណៈ​ទី​១១ ដែល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​ស្ថាប័ន​ក្នុងស្រុក​។​
​គោលបំណង​នៃ​ការចុះ​អនុស្សារណៈ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហការគ្នា​ទៅវិញទៅមក ក្នុងការ​ស្វែងរក ទប់ស្កាត់ និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​៕

© រក្សាសិទ្ធិដោយ thmeythmey.com