កីឡាអន្តរជាតិ
អន្តរជាតិ
តោ​ខៀវ និង បិសាច​ក្រហម ប្រជែង​គ្នា​យកពាន FA Cup យប់​នេះ​
19, May 2018 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​តោ​ខៀវ Chelsea និង បិសាច​ក្រហម Manchester United ត្រូវ​តទល់​គ្នា​នៅ​ម៉ោង​១១ និង​១៥​នាទី យប់​នេះ នៅ​កីឡដ្ឋាន Wembley ដើម្បី​ប្រជែង​យកពាន FA Cup​។​

 
​លោក Antonio Conte បាន​នាំ Chelsea ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ដោយ​កាលពី​ឆ្នាំមុន តោ​ខៀវ បាន​ចាញ់​កាំភ្លើង​ធំ Arsenal ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ រីឯ​គ្រូបង្វឹក Manchester United លោក Jose Mourinho វិញ  ធ្លាប់បាន​ជួយ​ឲ្យ Chelsea ឈ្នះ​ពាន​នេះ កាលពី​រដូវ​កាល​ឆ្នាំ​២០០៦-០៧ ។​
 
​អ្នកចាត់ការ​ទូទៅ​ទាំងពីរ តែងតែមាន​ការប៉ះទង្គិច​គ្នា ក្នុងជំនួប​នៅ​ក្របខណ្ឌ Premier League​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Conte បាន​បញ្ជាក់ថា លោក​នឹង​នៅតែ​ចាប់ដៃ​លោក Mourinho រីឯ​លោក Mourinho វិញ បាន​អះអាងថា លោក​នៅតែ​ស្រឡាញ់ និង​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​អ្នកគាំទ្រ​តោ​ខៀវ​។​
 
Manchester United បញ្ចប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង Premier League ខណៈ Chelsea ខក​ឱកាស​លេង​នៅ Champions League នា​រដូវ​កាល​ក្រោយ ដោយ​ទទួល​ចំណាត់ថ្នាក់​ត្រឹម​លេខ​៥​ប្រចាំ​រដូវ​កាល​។ 
 
Manchester United ប្រមាញ់​ពាន FA Cup ដើម្បី​តាម​ឲ្យ​ទាន់​កំណត់ត្រា​របស់ Arsenal ដែល​ឈ្នះ​១៣​លើក ខណៈ Chelsea ដណ្តើមបាន​ចំនួន​៧​លើក​ហើយ​៕

Tag:
 បាល់ទាត់​
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com