ជាតិ
គ​.​ជ​.​ប ដំណើរការ​ប្រឡង​រើស​មន្ត្រី​កិច្ចសន្យា​រយៈពេល​ខ្លី ជាង​៨០០០​នាក់​សម្រាប់​បម្រើ​ការបោះ​ឆ្នោត​
19, May 2018 , 2:35 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា នេះ បានរៀបចំ​ការប្រឡង​ជ្រើសរើស​មន្ត្រី​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ទូទាំងប្រទេស​ចំនួន ៨៣៣៨​នាក់ សម្រាប់​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។

 
​ការប្រឡង​ដំណើរការ​នៅ​ទូទាំង​រាជធានី​ខេត្ត ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ចុះ​ត្រួតពិនិត្យ​នៅ​មណ្ឌល​ប្រឡង​រាជា​ធានី​ភ្នំពេញ ចំណែកឯ សមាជិក និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ដទៃទៀត បាន​ចុះ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​។​
 
​យោងតាម គ​.​ជ​.​ប មុខតំណែង​ដែល​ត្រូវ​ជ្រើសរើស មានដូចជា ប្រធាន​ទទួលបន្ទុក​ដឹកនាំ​ការងារ និង​ហិរញ្ញវត្ថុ ១​រូប​, អនុប្រធាន ជួយ​ធ្វើការ​ប្រធាន និង​ទទួលបន្ទុក​ផ្នែក​ប្រតិបត្តិការ ១​រូប​, សមាជិក​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល និង​លេខាធិការ ១​រូប​, សមាជិក​ទទួលបន្ទុក​ផ្នែក​បណ្ដុះបណ្ដាល អប់រំ​អ្នកបោះឆ្នោត និង​ព័ត៌មាន​សាធារណៈ ពី​១ ទៅ​៣​រូប​, សមាជិក​ទទួលបន្ទុក​ផ្នែក​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម និង​ការងារ​សន្តិសុខ​បោះឆ្នោត ១​រូប​។​
 
​វិញ្ញាសា​ប្រឡង​ដែល គ​.​ជ​.​ប ដាក់​រួមមាន ចំណេះដឹង​ទូទៅ​ទាក់​ទៅនឹង​ការបោះឆ្នោត​, ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ គ​.​ជ​.​ប​, ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​, បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​៕
 

Tag:
 គ​.​ជ​.​ប​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com