ជាតិ
សង្គមជាតិ
លោក កែវ ពុទ្ធរស្មី បានទទួល​គ្រឿង​ឥស្សរិយយស ពី​រដ្ឋាភិបាល​ជប៉ុន
19, May 2018 , 9:00 pm        
រូបភាព
​លោក កែវ ពុទ្ធរស្មី អតីត​ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​គ្រឿង​ឥស្សរិយយស « The Order of The Rising Sun, Gold and silver Ray » ពី​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​។​



​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន លោក កែវ ពុទ្ធរស្មី ដែលជា​ស្វាមី​របស់​សម្តេច នរោត្តម អា​រុណរ​ស្មី ស្ថិតក្នុង​ចំណោម​ជនបរទេស ១៤០​នាក់ ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស សម្រាប់​និ​ទាឃ​រដូវ ឆ្នាំ​២០១៨ ពី​ការទទួលស្គាល់​ការរួមចំណែក​របស់លោក ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនងជា​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។​


 
​ចាប់តាំងពី​ឆ្នាំ ១៩៨៦ លោក ពុទ្ធរស្មី បាន​ចូល​រូ​ម​ក្នុង​ក្រុម​អ្នកតស៊ូ​ជាតិ​កម្ពុជា ក្នុងការ​លើកតម្កើង​ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន នៃ​ការចរចា​សន្តិភាព​នៅ​កម្ពុជា ឆ្ពោះទៅ​កិច្ច​ព្រម​ពៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​ទូលំទូលាយ​មួយ​នៃ​ជម្លោះ​នៅ​កម្ពុជា ឆ្នាំ​១៩៩១​។ 
 
​លោក កែវ ពុទ្ធរស្មី ត្រូវបាន​ចូលគាល់ ព្រះ​ចៅ​អធិរាជ​នៅ​ព្រះបរមរាជវាំង​ប្រទេស​ជប៉ុន បន្ទាប់ពី​បានទទួល​បាន​គ្រឿង​ឥស្សរិយយស សម្រាប់​និ​ទាឃ​រដូវ ឆ្នាំ​២០១៨ រួចមក​៕

Tag:
 ឥស្សរិយយស​
  ជប៉ុន​
  កែវ ពុទ្ធរស្មី
© រក្សាសិទ្ធិដោយ thmeythmey.com