កីឡាអន្តរជាតិ
អន្តរជាតិ
អាវ​ដែល Neymar ពាក់​លេង​ឲ្យ PSG ក្នុង​ប្រកួត​ដំបូង លក់បាន​ជិត ៣​សែន​ដុល្លារ​
20, May 2018 , 9:29 am        
រូបភាព
​អាវ​ដែល Neymar ពាក់​លេង​ក្នុង​ការប្រកួត​ដំបូង​សម្រាប់​ក្រុម Paris Saint-Germain លក់បាន​ក្នុងតម្លៃ​ជិត ២៥០.០០០ អឺរ៉ូ (២៩៥០០០​ដុល្លារ​) នៅឯ​ការដេញថ្លៃ​សប្បុរសធម៌​មួយ​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​បារី​ស​។​



Neymar បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ PSG កាលពី​ខែសីហា​ឆ្នាំ​២០១៧ ក្រោយ​ចាក​ចេញពី Barcelona ក្នុងតម្លៃ​កប់​ពពក ១៩៨​លាន​ផោន (២៦០​លាន​ដុល្លារ​) ដែល​កាលនោះ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Guingamp ៣-០​។​


 
​ក្នុង​កម្មវិធី​មូលនិធិ​របស់​ក្លិប PSG ដែល​បានរៀបចំ​ការដេញថ្លៃ​មួយ​នៅ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅឯ​កីឡដ្ឋាន Parc de Princes ឯកសណ្ឋាន​ពណ៌​លឿង​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លពាក់​ដំបូង​គេ ត្រូវបាន​លក់​ចេញ​ក្នុងតម្លៃ​ដេញថ្លៃ​ជិត​៣​សែន​ដុល្លារ ហើយ​មិត្ត​រួម​ក្រុម​របស់គេ Kylian Mbappe បាន​ចំណាយ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ប្រហែល​៦​សែន​ដុល្លារ​សម្រាប់​រូបសំណាក​ឃី​ង​កុង​របស់លោក Richard Orlinski​។​
​ថវិកា​សរុប​ជិត ២​លាន​ដុល្លារ​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ​នឹងត្រូវ​យកទៅជួយ​ដល់​កុមារ និង​ក្មេងៗ​៕
 



Tag:
 បាល់ទាត់​
  Paris Saint-Germain
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com