អន្តរជាតិ
ព្រះអង្គ Harry និង Meghan ឡើងជា Duke និង Duchess of Sussex
× ព្រះរាជវាំង Buckingham បានប្រកាសថា ព្រះអង្គម្ចាស់ Harry ត្រូវឡើងព្រះឋានៈជា Duke of Sussex ខណៈ Meghan Markle ដែលជាមហេសី ក្រោយពីធីអភិសេកនាថ្ងៃសៅរ៍នេះនឹងក្លាយជា Duchess of Sussex។
Duke និង Duchess ជាព្រះគោរមងារកំពូលនៅក្នុងរាជវង្សានុវង្សចក្រភពអង់គ្លេស។ គោរមងារពេញរបស់ព្រះអង្គម្ចាស់ Harry គឺ Duke of Sussex, Earl of Dumbarton និង Baron Kilkeel ខណៈ Meghan Markle អតីតតារាភាពយន្តអាមេរិក ត្រូវក្លាយជា Her Royal Highness The Duchess of Sussex."
Sussex ជាទឹកដីប្រវត្តិសាស្ត្រមួយរបស់អង់គ្លេសដែលមានពលរដ្ឋរស់នៅប្រមាណ១.៦លាននាក់។ ព្រះអង្គម្ចាស់ William ដែលជាបងប្រុសរបស់ព្រះអង្គ បានក្លាយជា Duke of Cambridge ក្រោយរៀបអភិសេកជាមួយ Catherine Middleton នៅឆ្នាំ២០១១ ៕
© រក្សាសិទ្ធិដោយ thmeythmey.com