ជាតិ
អត្ថបទពាណិជ្ជកម្ម
Hyundai H-1 ជំនាន់ ថ្មី ឆ្នាំ​២០១៩ សក្តិសម​សម្រាប់​គ្រួសារ​មាន​សមាជិក​ច្រើន​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​
19, May 2018 , 4:09 pm        
រូបភាព
 
​សម្រាប់​លោកអ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន ក៏ដូចជា​ចូលចិត្ត ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ រថយន្ត H-1  ១២ កៅអី ស៊េរី​ឆ្នាំ ២០១៩ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​។ រថយន្ត Hyundai H-1 ជំនាន់ ថ្មី ផ្តល់​ភាពងាយស្រួល ដោយ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​ភ្ជាប់​ជាមួយ​គោល​គំនិត ផ្តល់នូវ​ផាសុកភាព និង​ភាពងាយស្រួល​ដឹក​អ្នកដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ​។ 
 
​រថយន្ត​ម៉ូ​ឌែ​ល H1 ថ្មី​បំពាក់​បន្ថែម​ជាមួយនិង​ភ្លើង​សញ្ញា​នៅ​កញ្ចក់​ចំហៀង បន្ថែម​លើក​ផ្នែក​សុវត្ថិភាព កៅអី​ខ្យល់​ខាង​ផ្នែក​អ្នកបើកបរ និង ឧបករណ៍​ត្រួតពិនិត្យ​អំពូល​ចង្កៀង​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​បង្កើន​សុវត្ថិភាព​និង​ភាពងាយស្រួល​ដល់​អ្នកបើក​បរ ជាមួយ​ជម្រើស​តាម​តម្រូវការ​នៃ​ការបើកបរ​ជាមួយ​លេខ​ដៃ​ឬ​លេខ​អូ​តូ​។ ម្យ៉ាងវិញទៀត H-1 បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ២.៥ លីត្រ​ដែល​ផលិត​ថាមពល​រហូតដល់ ១៧០ សេះ ធានាបាន​នូវ​ដំណើរការ​អតិបរមា​គ្រប់​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​គ្រប់​ស្ថានភាព​ផ្លូវ​។ ផ្នែក​ខាងក្នុង​រចនា​ជាមួយ​ស្បែក​និង​មាន​ពណ៌​សាច់​បន្ថែម​នូវ​ភាព​ប្រណិត​សម្រាប់​អ្នកដំណើរ ព្រមជាមួយ​អារម្មណ៍​ស្រស់ស្រាយ​ដោយ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​។ ប្រព័ន្ធ​ជំនួយ​ចត​ឡាន (RPAS) ប្រព័ន្ធគ្រប់គ្រង​លំនឹង​អេឡិចត្រូនិក (ESC) និង​ប្រព័ន្ធ​បង្អួច     អគ្គីសនី​សុវត្ថិភាព ត្រូវបាន​រួមបញ្ចូល​ជា​លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​។ 


 
​លោក Brian KO នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hyundai Camko Motor បាន​មានប្រសាសន៍ថា "​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការដាក់​បង្ហាញ​នូវ​រថយន្ត ជំនាន់​ថ្មី ម៉ូ​ឌែ​ល H1 full option ស៊េរី​ឆ្នាំ ២០១៩ នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ដំបូង​គេ​នៅក្នុង​សហគមន៍​អាស៊ាន​។ បង្ហាញ​ពី​សារៈសំខាន់​នៃ​ទីផ្សារ​ក្នុងស្រុក​ដែល H-1 បច្ចុប្បន្ន​គឺជា​រថយន្ត minivan លេខ ១ ដែល​លក់ដាច់​បំផុត​។ មកដល់​ពេលបច្ចុប្បន្ន H-1 ឆ្នាំ ២០១៩ បានទទួល​ការ​កក់​ទុក​មុខជា​ច្រើន​គ្រឿង​ពី​សំណាក់​អតិថិជន ហើយ​ឥឡូវនេះ​មានតែ ៤០​គ្រឿង ប៉ុណ្ណោះ​ដែល​នៅសល់​។ សូម​អញ្ជើញ ក​ម្ម៉​ង់​ទាំងអស់គ្នា ព្រមទាំង​ទទួលបាន ការ​ថែម​ជូន​ពិសេស  រួមមាន​សម្ភារៈ​សំអាត​មួយឈុត និង​សេវាកម្ម​ថែទាំ​ចំនួន ៦ ដង ដោយ​ឥតគិតថ្លៃ​។ រថយន្ត H-1 នាំ​អ្នក​ទៅ​ទិសដៅ​បន្ទាប់​របស់​អ្នក ពោរពេញ​ដោយ​ផាក​សុខភាព​ជាមួយនឹង រចនាបទ​ស្ទីល​ថ្មី​។​


 
​ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០៩ មកម្ល៉េះ ហើយ​បាន​នាំមក​នូវ​ផលិតផលរ​លក់​និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ដែលមាន​កម្រិត​ខ្ពស់​ដល់​អតិថិជន​។ ទីផ្សារ​សម្រាប់​យានយន្ត​ថ្មី​គឺមាន​ការប្រកួតប្រជែង​ខ្ពស់​។ អតិថិជន​ជ្រើសរើស​ទិញ​រថយន្ត Hyundai កាន់តែ​ច្រើនឡើងៗ  អតិថិជន​ដែល​សម្រេច​ជ្រើសរើស​ទិញ​រថយន្ត Hyundai មួយគ្រឿង​ហើយ របែង​តែងតែ​បន្ត​ការទិញ​រថយន្ត​Hyundai បន្ថែមទៀត​និង​ច្រើនជាង​រថយន្ត​ដទៃទៀត​ក្នុងតម្លៃ​ប្រហាក់ប្រហែលគ្នា​។ ជាការ​ពិតណាស់​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន Hyundai ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ នៅក្នុង​ឧស្សាហកម្ម​រថយន្ត​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ រថយន្ត Hyundai H1  ១២ កៅអី​ដែល​លក់ដាច់​បំផុត និង រថយន្ត SUV តម្លៃ​សមរម្យ ម៉ូ​ឌែ​ល Tucson តែងតែ​ជួយ​ផ្គត់ផ្គង់​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក​និង​ក្រៅប្រទេស​។ 


 
​ដើម្បី​ផ្តល់​សេវា​ល្អប្រសើរ​ដល់​អតិថិជន​ក្រុមហ៊ុន Hyundai ក៏មាន​កម្មវិធី​ពិសេសៗ​សម្រាប់​អតិថិជន​ផងដែរ រួមមាន​ការធានា​ពី ៣-៥ ឆ្នាំ / ១០០,០០០ គីឡូ​ម៉ែត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អតិថិជន ក៏​នឹង​ទទួលបាន​ការថែទាំ​រថ​យន្ត​នៅ​មជ្ឍមណ្ឌល​សេវាកម្ម​ដែលមាន​លក្ខណៈ​ពេញលេញ​និង​ងាយស្រួល​រួមទាំង ប្រេង​និង​ការផ្លាស់ប្តូរ​តម្រង និង​ត្រួតពិនិត្យ​រថយន្ត​ជាច្រើន​ចំណុច​ផងដែរ​។ លើសពីនេះ​ទៀត​យើង​ផ្តល់ជូន​នូវ​សេវា​លាង​រថយន្ត​ដោយ​ឥតគិតថ្លៃ​និង​ការបញ្ចុះ​តម្លៃ ៣០​ភាគរយ ទៅលើ​ផលិតផល​សំខាន់ៗ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ កាំ​កូ​ម៉ូ​ទ័​រ និង​ផលិតផល សូម​ទាក់ទង​តាមរយៈ​:   http://camko-motor.com





© រក្សាសិទ្ធិដោយ thmeythmey.com