ជាតិ
សុខភាព
ពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កុមារី​ក្រីក្រ​ម្នាក់​ពី​ជំងឺ​ដុំ​សាច់​នៅក្នុង​ខួរក្បាល​
19, May 2018 , 11:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កុមារី​ម្នាក់ ដែល​មកពី​ខេត្តព្រៃវែង ដែល​ពិនិត្យឃើញថា មាន​ជំងឺ​ដុះ​ដុំ​សាច់​នៅក្នុង​ខួរក្បាល​មួយ​យ៉ាង​ធំ​។ បន្ទាប់ពី​បាន​ពិនិត្យឃើញថា​មាន​ដុំ​សាច់ គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ បាន​វះកាត់​យកចេញ​បាន​យ៉ាង​ជោគជ័យ​។​



​កុមារី​វ័យ ១២​ឆ្នាំ​ម្នាក់ ដែល​មកពី​ខេត្តព្រៃវែង ដែល​តែងតែមាន​អា​ការៈឈឺ​ក្បាល​ខ្លាំង និង​ងៀង​ករ ត្រូវបាន​មន្ទីរពេទ្យ​គន្ធបុប្ផា ពិនិត្យឃើញថា​មាន​ជំងឺ​ដុះ​ដុំ​សាច់​នៅក្នុង​ខួរក្បាល​មួយ​យ៉ាង​ធំ ដែល​ហៅថា «​អេ​ប៉ង់​ឌី​ម៉ូ​ម​» ។ យ៉ាងណា​ដុំ​សាច់​នេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​កម្ពុជា នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ នៅ​ភ្នំពេញ វះកាត់​ចេញ​ដោយ​ជោគជ័យ កាលពី​ខែកក្កដា ឆ្នាំ​២០១៧​។ 
​អស់​រយៈពេល ១០​ខែក្រោយ​មក មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ និង​ឆ្លុះ​ខួរក្បាល​ឡើងវិញ ហើយ​បាន​វាយតម្លៃថា កុមារី​ខាងលើ មាន​សុខ​ភាពល្អ និង​ពុំមាន​ដុះ​ដុំ​សាច់​ឡើងវិញ​នោះទេ​។ ការព្យាបាល​របស់​កុមារី​ខាងលើ បានធ្វើ​ឡើង​ដោយ​មិន​គិតថ្លៃ​ឡើយ​៕

Tag:
 សុខភាព​
 ​ជំងឺ​
 ​មន្ទីរពេទ្យ​គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com