អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង​! ទិញ​១​ថែម​១ នៅ​ហាង​នំ​ពងមាន់ Ah Mah នា​ថ្ងៃ​សម្ពោធ​ដំបូង​
19, May 2018 , 3:30 pm        
រូបភាព
​ការផ្តល់ជូន​ពិសេស សម្រាប់​អតិថិជន ទិញ​មួយ​ថែម​ជូន មួយ​ភ្លាមៗ គ្រប់​រសជាតិ​ក្នុង ឱកាស​បើកសម្ពោធ​ហាង​នំ​ពងមាន់ អា​ម៉ា (Ah Mah) នៅ​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា​នេះ​។
 
​នំ​ពងមាន់​អា​ម៉ា ដ៏​ឈ្ងុយឆ្ងាញ់​នេះ មាន​ប្រភព​រសជាតិ​ដើមពី​តៃវ៉ាន់ ហើយក៏​កំពុង​ទទួល​នូវ​ការគាំទ្រ​នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ផងដែរ​។ បច្ចុប្បន្ន ហាង​នំ​ពងមាន់​នេះ មាន​២០​សាខា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​១៤​សាខា​ទៀត​នៅ​សិង្ហ​បុរី​។​


 
​ត្រឹម​រយៈពេល​៨​ខែ​ប៉ុណ្ណោះ  ហាង​នៅ​សិង្ហ​បុរី លក់បាន​ជាង​១០​ម៉ឺន​ប្រអប់ និង​នៅ​ម៉ាឡេស៊ី លក់ដាច់​ជាង​៦​ម៉ឺន​ប្រអប់​។ 
​កាន់តែ​ប្លែក​ភ្នែក និង​កាន់តែ​អស្ចារ្យ​នោះ អតិថិជន​ហាង​នំ អា​ម៉ា អាច​ទស្សនា ការធ្វើ​នំ និង​ការ​ចម្អិន​នំ​ភ្លាមៗ​ផងដែរ ។ អា​ម៉ា មាន​បួនប្រភេទគឺ រសជាតិ​ដើម  រសជាតិ​ឈី​ស រសជាតិ​ស្លឹក​តយ និង​រសជាតិ​សូកូឡា ជាមួយ​តម្លៃ ពី ៦.៧៥ ដល់ ៩.៧៥ ដុល្លារ​។ 


 
​គួរ​បញ្ជក់​ថា នំ​នេះ ចំណាយពេល​ក្នុងការ​ចម្អិន រហូតដល់​៧០​នាទី​។​


 
​ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាស​ពិសេស​នេះ​រំលង​ផុត​ឲ្យ​សោះ​! 
​នំ​ពងមាន់​អា​ម៉ា​(Ah Mah) ទន់ ឈ្ងុយឆ្ងាញ់ ប្រៀបដូចជា​ការ​ឱប​ថ្នាក់ថ្នម​របស់លោក​យាយ​។​
​អាសយដ្ឋាន​៖ ផ្ទះ​លេខ​៥១ ផ្លូវ​លេខ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ 















© រក្សាសិទ្ធិដោយ thmeythmey.com