ជាតិ
សង្គមជាតិ
ចិន​ឈរ​លំដាប់​ទី​១ នៃ​ភ្ញៀវទេសចរ​សរុបមក​ក​ម្ពុ​ជា
20, May 2018 , 6:00 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន
​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ជាង ១.៧ លាន​នាក់ ដែល​ចំនួន​នេះ កើន​ជាង​៨៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧​។ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប មាន​ទេសចរ​ជនជាតិ ចំនួន ៥០៥,៩៤០​នាក់ ។


  
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី​១ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ថា​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ​។  ជាក់ស្តែង ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់ ដែល​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ភ្ញៀវទេសចរ​ចិន ប្រមាណ​ជាង ១.២ លាន​នាក់ កើនឡើង ៤៥.៩​ភាគរយ ដោយ​ឈរ​ក្នុង​លំដាប់​ទី​១ ។  នេះ​ជាការ​បញ្ជាក់​របស់លោក រដ្ឋមន្ត្រី ថោង ខុន​។​


 
​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​បន្តថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​ចិន បាន​យ៉ាងតិច​២​លាន​នាក់ នៅក្នុង ឬ មុន​ឆ្នាំ​២០២០  ដោយ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​សៀវភៅ​ស​ស្តីពី​«China Ready»​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ​២០១៦-២០២០ ដែល​សំដៅ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​និរន្តរភាព​។​
 
​តាម​ការ​ព្យាករ​របស់​ក្រសួង កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ប្រមាណ ៦,២ លាន​នាក់ នៅ​ឆ្នាំ​២០១៨  និង​ប្រមាណ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​ដែល​នឹង​នាំមក​នូវ​ចំណូល​សរុប ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ប្រមាណ ១​លាន​នាក់​។ នៅ​ឆ្នាំ ២០៣០ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១៥ លាន​នាក់ ដែល​នឹង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​អាមេរិក ព្រមទាំង​ការបង្កើត​ឱកាស​ការងារ​ប្រមាណ ២​លាន​នាក់​៕



Tag:
 ភ្នំពេញ​
  ទេសចរ​ចិន​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com