សង្គមអន្តរជាតិ​
អន្តរជាតិ
លោក Koo Bon-moo ប្រធាន​ក្រុមហ៊ុន LG Group ទទួលមរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ​
20, May 2018 , 11:50 am        
រូបភាព
លោក Bon-Moo Koo ប្រធានក្រុមហ៊ុន LG Group នាពិធីមួយកាលពីឆ្នាំ២០០៧។ រូបថត AFP
លោក Bon-Moo Koo ប្រធានក្រុមហ៊ុន LG Group នាពិធីមួយកាលពីឆ្នាំ២០០៧។ រូបថត AFP
​លោក Koo Bon-moo ជនជាតិ​កូរ៉េខាងត្បូង ដែលជា​ប្រធាន​ក្រុមហ៊ុន LG Group ដ៏​ល្បីល្បាញ បានទទួល​មរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ​។ ក្រុមហ៊ុន​បានប្រកាស​ពី​ដំណឹង​នៃ​មរណភាព​នេះ​នៅ​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា​។​

 
​លោក Koo បាន​ដឹកនាំ​ក្រុមហ៊ុន LG Group អស់​រយៈពេល​ជាង​២០​ឆ្នាំ ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក និង​ផលិតផល​ជាច្រើន​ទៀត ត្រូវបាន​បង្កើត​ដោយ​ជីតា​របស់លោក​នៅ​ឆ្នាំ​១៩៤៧ ។​
 
​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាលពី​សប្តាហ៍​មុន ក្រោយ​ការវះកាត់​ផ្នែក​ខួរក្បាល​។ តាម​ព័ត៌មាន​នានា​របស់​កូរ៉េខាងត្បូង លោក Koo Kwang-mo ដែលជា​កូនប្រុស​ចិញ្ចឹម​ទំនងជា​អ្នក​ដែល​ត្រូវ​បន្ត​តំណែង​ពី​លោក Koo​។​
 
​លោក Koo Kwang-mo អាយុ​៤០ ត្រូវបាន​លោក Koo Bon-moo យក​ធ្វើជា​កូនចិញ្ចឹម​នៅ​ឆ្នាំ​២០០៤ បន្ទាប់ពី​លោក​បាន​បាត់បង់​កូនប្រុស​បង្កើត​របស់ខ្លួន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​អំឡុង​ឆ្នាំ​១៩៩០៕

© រក្សាសិទ្ធិដោយ thmeythmey.com