ជាតិ
ពីនេះ ពីនោះ
«នំគូឆាយ» មិនមែនសរសេរថា «នំកាឆាយ» ទេណា!
× មិនថាពលរដ្ឋខ្មែរដែលលក់នំគូឆាយ ឬអ្នកពិសានំគូឆាយនោះទេ សុទ្ធតែនិយាយភាសានំគូឆាយ មិនច្បាស់ឡើយ ដោយពួកគេនិយាយថា «នំកាឆាយ»ទៅវិញ។ តែការនិយាយពាក្យ «នំកាឆាយ» នេះ គឺមិនត្រឹមត្រូវនោះទេ។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។
«នំគូឆាយ» ជាឈ្មោះនំដែលមានរាងសំប៉ែតធ្វើអំពីម្សៅ នៅកណ្តាលនំ គេដាក់ស្លឹកគូឆាយ ដោយចិតជាចំណិតខ្លីៗ។ «ស្លឹកគូឆាយ» ជាពាក្យកម្ចីពីប្រទេសចិន ជាបន្លែម្យ៉ាង មានស្លឹកសំប៉ែតតូចវែង ស្មើចុង ស្មើដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com