កំណាព្យ
ជាតិ
ពីនេះ ពីនោះ
កំណាព្យ​៖ សេពសុរា​នាំ​ឲ្យ​ប្រាជ្ញា​ខ្សោយ​!
20, May 2018 , 4:24 pm        
រូបភាព
ដោយ:

​បទ រមាំង​ដើរ​ព្រៃ​

 
-​ខ្លះ​អើយ​ក្មេង លេង​វក់​ជក់​ផឹកស្រា​
​អ្នក​អើយ​ថា ស្រា​គ្រោះ​នោះ​ដឹង​ច្បាស់​
​នាង​អើយ​សុំ កុំ​រៀន​ញៀន​តាម​ចាស់​
​ថ្លៃ​អើយ​ខ្លះ ចាស់​ពិត​គិត​មិន​ដល់​។​
-​វ័យ​អើយ​ខ្ចី ខ្មីឃ្មាត​ឆ្លៀត​សិក្សា​
​កុំ​អើយ​ណា ស្រា​នាំ​គ្រាំ​គ្រោះ​ខ្វល់​
​សិស្ស​អើយ​រៀន មានយស​ខ្ពស់​សកល​
​ប្រឹង​អើយ​ផល ផ្តល់​បាន​ថ្កាន​ថ្ងៃក្រោយ​។​
-​នាង​អើយ​កែ ប្រែ​ប្រាណ​បាន​មិន​ជ្រុល​
​កុំ​អើយ​ពុល ជ្រុល​ស្រា​ណា​នាំ​ខ្សោយ​
​រាប់​អើយ​មិត្ត គិត​គ្រប់​ឈប់​បណ្តោយ​
​នាង​អើយ​ឲ្យ ខ្សោយ​ប្រាជ្ញ​អាច​ធ្លាក់​ជ្រោះ​៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ជាតិ​
  ពីនេះ​ពី​នោះ
© រក្សាសិទ្ធិដោយ thmeythmey.com