ជាតិ
អាជ្ញាធរ​មីន​បញ្ជាក់ថា គ្រាប់មីន​សល់​ពី​សង្គ្រាម មិនទាន់​ខូចគុណភាព និង​ស្អុយ​ទាំងអស់​ឡើយ​
20, May 2018 , 5:01 pm        
រូបភាព
លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជា​អនុប្រធានទី១អាជ្ញាធរមីន
លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជា​អនុប្រធានទី១អាជ្ញាធរមីន
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​មីន​កម្ពុជា (CMAA) បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ទាំងអស់​នៅ​កម្ពុជា ស្អុយ និង​ខូចគុណភាព​។ «​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ទាំងអស់ មិន​ថា​គ្រាប់​ចាស់ ឬ​ថ្មី​ទេ នៅ​កម្ពុជា គឺ​នៅមាន​សុពលភាព​នៅឡើយ នឹង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ និង​ពិការ​បាន​គ្រប់ពេលវេលា​»​។ នេះ​ជាការ​បញ្ជាក់​របស់ CMAA ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែឧសភា​។

 
​ក្រោយ​ការ​លើកឡើងថា គ្រាប់មីន​ទាំងអស់​នៅ​កម្ពុជា សុទ្ធតែ​ស្អុយ និង​ខូចគុណភាព CMAA បាន​ត្រួតពិនិត្យ​ស្រាវជ្រាវ​ភ្លាមៗ​យ៉ាង​ហ្មត់ចត់​។ នា​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​រយៈពេល​ពីរ​ថ្ងៃ​នៅ​វិមាន​សន្តិភាព ស្ថាប័ន​ជំនាញ​មួយ​នេះ បាន​អះអាងថា ការលើកឡើង​ខាងលើ​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។​
 
CMAA បញ្ជាក់បន្ថែម​យ៉ាងនេះ​ថា «​មុន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន អំពី​គ្រាប់មីន​ដូច​រៀបរាប់​ខាងលើ ប្រតិបត្តិ​ករ អង្គការ​ជាតិ​-​អន្តរ​ជាត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ សួរនាំ និង​រាយការណ៍​មក​អាជ្ញាធរ​មីន​ឲ្យ​បានដឹង ដើម្បី​ចៀសវាង​ដែល​ធ្វើ​ឲ្យ​យល់​ច្រ​លំ​ដល់​ប្រជាពលរដ្ឋ​»៕

Tag:
 គ្រាប់មីន
© រក្សាសិទ្ធិដោយ thmeythmey.com