ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ជួយ​រក្សា​សន្តិសុខ​ដល់​គ្រប់​គណបក្សនយោបាយ​ចុះ​មូលដ្ឋាន​
21, May 2018 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទាំងអស់ ជួយ​ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់ ដល់​គ្រប់​គណបក្សនយោបាយ ដែល​ចុះ​ជួប​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​របស់​ពួកគេ ឲ្យ​បាន​ត្រឹមត្រូវ​។



​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង​ជាង​១៣៥​គីឡូម៉ែត្រ​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា រាល់​គណបក្សនយោបាយ ដែល​ចុះទៅ​មូលដ្ឋាន ត្រូវមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ ក្នុង​ការជួយ​សម្រួល​ដ​ល់​កិច្ចការ​របស់​ពួកគេ​ឲ្យ​បានល្អ បើទោះជា​មិនទាន់​ដល់​រដូវ​កាល​នៃ​ការឃោសនាបោះឆ្នោត​ក៏ដោយ​។​

​គិត​ត្រឹម​ថ្ងៃនេះ គណបក្សនយោបាយ​ចំនួន​១១​ហើយ ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​បោះឆ្នោត ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ​៕


Tag:
 ហ៊ុន សែន​
  បក្សនយោបាយ​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com