ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក នុង មិន​ទៅ​រត់​ម៉ូតូឌុប តែ​សុខចិត្ត​នៅ​បើកកាណូត​ទេសចរណ៍​តាម​សមុទ្រ​ដែលមាន​ចំណូល​ទៀងទាត់​
21, May 2018 , 7:39 pm        
រូបភាព
​ព្រះសីហនុ​៖ លោក អិ​ច នុង ជា​អ្នកបើកបរ​កាណូត​ដឹក​ភ្ញៀវទេសចរ ទៅតាម​បណ្តា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ​។ កាណូត​ទេសចរណ៍​នេះ អាច​ផ្ទុក​មនុស្ស​បាន​អតិបរមា​៣៥​នាក់ ហើយ​នៅពេល​ដឹក​ភ្ញៀវ​ទេសចរណ៍ វា​អាច​បើកបរ​បាន​ល្បឿន​ជា​មធ្យម ៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ការពិត​លោក អិ​ច នុង មិនមែនជា​ម្ចាស់​កាណូត​នេះ​ទេ គាត់​ទទួល​ប្រាក់​ឈ្នួល​ប្រចាំខែ​ពី​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ជួល​កាណូត​ជិះ​កម្សាន្ត​តាម​កោះ​នេះ​។ លោក អិ​ច នុង ពន្យល់​ពី​មូល​ហេតុដែល​លោក មិន​ទៅ​រត់​ឌុប​ដូច្នេះ​៖ «​បើ​រត់​ម៉ូតូឌុប វា​មិន​ទៀង ចំណូល​មិន​គ្រប់​ចិញ្ចឹម​កូន​។ កាលណា​យើង​មក​បើកកាណូត​នេះ យើង​មាន​ប្រាក់ខែ​ប្រចាំខែ ដែល​យើង​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​»​។



​លោក អិ​ច នុង ដែល​ប្រកប​របរ​បើកកាណូត​នេះ ប្រមាណ​២០​ឆ្នាំ​មកហើយ​នោះ បញ្ជាក់ថា​លោក​មិនបាន​រៀន​ជំនាញ​បើកបរ​កាណូត​នេះ នៅ​សាលា​បណ្តុះបណ្តាល​នោះទេ ពោលគឺ​រៀន​ត​ពី​អ្នកចេះ​បើកកាណូត​មុនៗ​ប៉ុណ្ណោះ​។

​សូម​ស្តាប់​សម្ភាស​រវាង នាយ យ៉ាន អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អិ​ច នុង អ្នកបើក​កាណូត​ដឹក​ភ្ញៀវទេសចរ​តាម​កោះ ដូចតទៅ​៖
























Tag:
 អិ​ច នុង​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com