ជាតិ
រាជធានី​ភ្នំពេញ ចងសម្ព័ន្ធ​មេត្រី​ផ្លូវការ​ជាមួយ​ក្រុង​ប៉េកាំង​
21, May 2018 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ឈី ជី​ង (Qi Jing) សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​កុ​ម្មុយ​និ​ស្តិ​ចិន​ប្រចាំ​រដ្ឋធានី​ប៉េកាំង និង​ជា​អគ្គនាយិកា​នៃ​នាយកដ្ឋាន​រណសិរ្ស​រួបរួម​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​រដ្ឋធានី​ប៉េកាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ទីក្រុង​សម្ព័ន្ធមេត្រី​ភ្នំពេញ​-​ប៉េកាំង​។



​ការបង្កើត​ទីក្រុង​សម្ព័ន្ធមេត្រី​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ប៉េកាំង ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា នេះ ក្នុង​គោលបំណង​ពង្រឹង​ភាពស្និទ្ធស្នាល ទាំង​ផ្នែក​ការទូត ពាណិជ្ជកម្ម  សេដ្ឋកិច្ច ទេសចរណ៍ និង​បរិស្ថាន ៕








© រក្សាសិទ្ធិដោយ thmeythmey.com