ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជប៉ុនផ្តល់ថវិកា ២៦១លានដុល្លារ សម្រាប់សាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង១៣៥គីឡូម៉ែត្រ
21, May 2018 ,
9:19 pm
រូបភាព
រូបភាពបានពី ហ្វេសប៊ុក ផ្លូវការ សម្តេចហ៊ុន សែន
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ភ្ជាប់ពីព្រែកក្តាម ទៅធ្លាម្អម ខេត្តពោធិ៍សាត់ ដោយចំណាយទឹកប្រាក់សរុប ២៦១លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលជប៉ុន។
កំណាត់ផ្លូវជាតិលេខ៥នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដែលមានទទឹង ២៨ម៉ែត្រ មាន៤គន្លងនិងសួនលើទ្រូងផ្លូវ ខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល។
គម្រោងផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង ២ខ្សែ មានប្រវែងសរុប ១៧,២៧គីឡូម៉ែត្រ។ ក្នុងនោះផ្លូវវាងក្រុងឧត្តុង្គ ចាប់ពីគីឡូម៉ែត្រលេខ៣៥ និង ៨០ ដល់លេខ៤០ និងលេខ២៨៥ ដែលមានប្រវែង ៥,២០គីឡូម៉ែត្រ និងក្រុងកំពង់ឆ្នាំង ចាប់ពីគីឡូម៉ែត្រលេខ ៨១ និង៨៣០ ដល់ លេខ៩៣ និង៩០៤ មានប្រវែង ១២,០៧គីឡូម៉ែត្រ។
ការសាងសង់កំណាត់ផ្លូវលេខ៥នេះ ត្រូវរៀបចំកាត់ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ, ខេត្តកំពង់ឆ្នាំង ប្រវែង៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ មានប្រវែង៣៧,៤៥គីឡូម៉ែត្រ ដោយគ្រោងបញ្ចាប់ការសាងសង់ ក្នុងអំឡុងឆ្នាំ២០២២។ កំណាត់ផ្លូវនេះ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ២៦១លានដុល្លារជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ប្រមុខរដ្ឋាភិបាលបន្ថែមថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ ធ្លាម្អម ខេត្តពោធិ៍សាត់ គឺជាកំណាត់ផ្លូវផ្នែកខាងត្បូង នៃគម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហ៊ុន សែន
ជប៉ុន
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម