ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ខ្មុកយក្ស និងកន្ទុយក្ងោក ចេញពីអង្គរសង្ក្រាន្តទៅនៅក្នុងបវិវេណយុទ្ធនាការក្រមាវិញ
21, May 2018 ,
9:59 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ ខ្មុក ឬ ព្រះភក្ដ្រហនុមាន ដែលតាំងបង្ហាញក្នុង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅ បានយកមកដាក់បង្ហាញ ក្នុងបរិវេណវាលព្រះមេរុ ជាទីតាំងយុទ្ធនាការក្រមា។ ការតាំងបង្ហាញ ខ្មុក ឬ ព្រះភក្ត្រហនុមាននេះ ដើម្បីបង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនានាទីតាំងយុទ្ធនាការក្រមា មានឱកាសថតរូបលេងកម្សាន្ត ពិសេសចូលរួមលើកស្ទួយសិល្បះ វប្បធម៌ខ្មែរផងដែរ។
លោក សាន វឌ្ឍនា ប្រធានយុទ្ធនាការក្រមា បានប្រាប់ឲ្យដឹងថា ការតាំងបង្ហាញ ព្រះភក្ត្រហនុមាននេះ ក្នុងន័យលើកស្ទួយសិល្បះ វប្បធម៌ខ្មែរ ពិសេសផ្ដល់ឱកាសដល់អ្នកចូលរួមអាចថតរូបលេងកម្សាន្តផងដែរ។ បើតាមលោក សាន វឌ្ឍនា ការនាំយកសម្ភារក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តមកតាំងបង្ហាញនៅទីនេះ គឺជាការសហការរវាងសហភាពសហព័ន្ធកម្ពុជា ដែលផ្ដល់ឱកាសឲ្យមានការតាំងបង្ហាញសម្ភារទាំងនេះក្នុងបរិវេណនេះ។
ក្នុងបរិវេណយុទ្ធនាការក្រមា នៅថ្ងៃទី២០ ឧសភានេះ ខុសប្លែកពីពេលចាប់ផ្ដើម ដោយថ្ងៃនេះមានការតាំងបង្ហាញខ្មុក ឬព្រះភក្ដ្រហនុមាន និងកន្ទុយក្ងោក។ ខ្មុកយក្ស និងកន្ទុយក្ងោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជន ដែលមកកម្សាន្តក្នុងបរិវេណនេះ។
សូមបញ្ជាក់ថា យុទ្ធនាការ « បំបែកឯតទគ្គកម្ម ក្រមា វែងជាងគេលើពិភពលោក » ធ្វើឡើងដើម្បី លើកកម្ពស់ មោទកភាពជាតិ តាមរយៈស្នាដៃមួយ ដែលនឹងមានការទទួលស្គាល់ជាអន្តរជាតិ និងការបង្ក បរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋដើម្បីរួមគ្នា ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ខ្មែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រមា
ខ្មុកយក្ស
កន្ទុយក្ងោក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម