កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួប​ក្រុម​ជ័យលាភី​ជើងឯក​អាស៊ី​តេ​ក្វាន់​ដូ ITF នៅ​ម៉ោង​៣​រសៀល​
22, May 2018 , 11:29 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​ម្ចាស់​ជ័យលាភី​ការប្រកួត​ជើងឯក​អាស៊ី​កីឡា​តេ​ក្វាន់​ដូ ITF នា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ ឧសភា​នេះ នៅ​វិមាន​សន្តិភាព​។



​ដើម្បី​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF ដែល​បាន​សាង​ភាពល្បីល្បាញ​ជូន​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​មហា​គ្រួសារ​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ ឧសភា​នេះ នា​វិមាន​សន្តិភាព​។ ក្នុង​ពិធី​សំណេះសំណាល​នេះ សម្តេច ហ៊ុន សែន នឹង​ប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ រួមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ និង​ប្រធាន​ប្រតិភូ​ផងដែរ​។

​សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​ដែល​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​២៤​រូប​(​ស្រី​២)​ចូលរួម ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨​។ ក្រៅពីនេះ​ក្នុងចំណោម​២០​ប្រទេស​ចូលរួម កម្ពុជា​ទទួលពាន​ចំណាត់ថ្នាក់​លេខ​២​ផ្នែក​យុវជន​ថ្នាល និង​ពាន​លេខ​៣​ផ្នែក​យុវជន​ពេញវ័យ និង​ពាន​យុវជន​ថ្នាល​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ពី​១០​ទៅ​១៣​ឆ្នាំ ដែល​ដណ្តើមបាន​ដោយ​កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម​៕


Tag:
 សម្តេច ហ៊ុន សែន​
  តេ​ក្វាន់​ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com