អន្តរជាតិ
ចិន​និង​វៀតណាម​ប្រើប្រាស់​ទេសចរណ៍​ដើម្បី​ជន្ល​គ្នា​អំពី​អធិបតេយ្យ​ដែនសមុទ្រ
22, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ឧប្បត្តិហេតុ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទេសចរណ៍​ចិន​ក្នុងប្រទេស​វៀតណាម កំពុង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ទៅលើ​ជម្លោះ​ដ៏​យូរអង្វែង​អំពី​អធិបតេយ្យភាព​ដែនសមុទ្រ ទោះបីជា​ក្រុមមន្ត្រី​បាន​ខិតខំ​ធ្វើឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ មាន​ភាពប្រសើរឡើង​ក៏ដោយ​។​



​កាលពី​សប្ដាហ៍​មុន ក្រុម​អ្នក​ទេសចរណ៍​ចិន​ចំនួន​១៤​នាក់ ដែល​ពាក់​អាវយឺត​ពណ៌​ក្រហម​លើស ដូចៗ​គ្នា ដោយ​បង្ហាញ​ពី​ផែនទី​នៃ​តំបន់​ដែល​ប្រទេស​របស់​ពួកគេ​បានទាមទារ បាន​ឆ្លងកាត់​តាម​ច្រក​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ក្នុង​ខេត្ត Khanh Hoa ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​។​

​មន្ត្រី​អន្តោប្រវេសន៍​វៀតណាម បាន​ដកហូតយក​អាវយឺត​ទាំងនោះ ដោយសារ​ពលរដ្ឋ​វៀតណាម បាន​សម្ដែង​ការខឹង​សម្បារ​តាម​បណ្តាញ​អ៊ីនធឺណិត ទៅលើ​ក្រុម​អ្នក​ទេសចរណ៍​ចិន​ទាំងនោះ​។ ផ្នែក​ខាងក្រោយ​នៃ​អាវយឺត​ទាំងនោះ បានបង្ហាញ​ពី​ខ្សែ​៩​ឆ្នូត កំណត់​ដែនទឹក​ដែន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទាមទារ​ភាពជា​ម្ចាស់ នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​នោះ ដោយបាន​ជាន់​លើ​ដែនទឹក​ដែល​ប្រទេស​វៀតណាម​និយាយ​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។​

​ឧប្បត្តិ​ហេតុនេះ គឺជា​ឧប្បត្តិហេតុ​យ៉ាងតិច​លើក​ទី​៤​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​ទេសចរណ៍​ចិន ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ​។ ការ​ជន្លៗ នេះ​មានន័យថា ប្រទេស​ចិន កំពុង​ប្រើ​អំណាច​ទន់​របស់ខ្លួន ដើម្បី​រំឭក​ប្រទេស​វៀតណាម​អំពី​ជម្លោះដែនសមុទ្រ​នោះ ហើយក៏​មានន័យថា​វៀតណាម​នៅតែ​ខឹងសម្បារ​រហូតមកដល់​ពេលនេះ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​។​

​លោក Trung Nguyen ព្រឹទ្ធបុរស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សង្គមសាស្ត្រ​និង​មនុស្សសាស្ត្រ ក្នុង​ក្រុង Ho Chi Minh បាន​មានប្រសាសន៍ថា​៖

«​‍​ប្រសិនបើ​យើង​មើល​ក្នុងន័យ​ទូលំទូលាយ យើង​មើលឃើញថា រដ្ឋាភិបាល​ចិន ប្រហែលជា​ប្រើប្រាស់​ជន​ស៊ីវិល​កាន់តែ​ច្រើនឡើង ជា​របៀប​មួយ ក្នុងការ​ផ្សព្វផ្សាយ​អំពី​ការទាមទារ​ដែន​អធិបតេយ្យ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ រាប់​ចាប់ពី​ក្រុម​អ្នកនេសាទ​ជីវពល រហូតដល់​ក្រុម​អ្នក​ទេសចរណ៍​ជាតិនិយម ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងត្បូង​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com