ជាតិ
បោះឆ្នោត
បក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនលោក គង់ គាំ និង​ខ្មែរ​សាធារណរដ្ឋ របស់​កូនលោក លន់ នល់ ត្រូវបាន​ទទួលស្គាល់​
22, May 2018 , 6:03 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​២២ ខែឧសភា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​គណបក្ស​២​បន្ថែមទៀត គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ឈរ​នៅ​១០​មណ្ឌល​។

 
​ការទទួលស្គាល់​គណបក្ស​២​បន្ថែមទៀត​នេះ នាំ​ឲ្យ​ចំនួន​គណបក្ស​ដែល​ត្រូវបាន​ចុះបញ្ជី​សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ កើន​ដល់​១៨ ពោលគឺ​នៅសល់តែ​ពីរ​ទៀត​ប៉ុណ្ណោះ ដែល​គ​.​ជ​.​ប កំពុងដំណើរការ​ពិនិត្យ​។ គណបក្ស​ឆន្ទៈ​ខ្មែរ បង្កើតឡើង​ដោយ​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រីឯ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មាន​លោក លន់ ឫទ្ធិ កូនប្រុស​របស់លោក លន់ នល់ អតីត​មេដឹកនាំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​។​
 
​គណបក្ស​ចំនួន​១៨​ដែល​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ​រួមមាន​៖
-​គណបក្ស​យុវជន​កម្ពុជា​
-​គណបក្ស​ប្រជាជន​កម្ពុជា​
-​គណបក្ស​សញ្ជាតិ​កម្ពុជា​
-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
-​គណបក្ស​ពន្លឺ​ថ្មី​
-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
-​គណបក្ស​ខ្មែរ​តែមួយ​
-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
-​គណបក្ស​ខ្មែរ​ឈប់​ក្រ​
-​គណបក្ស​ធម្មាធិបតេយ្យ 
-​គណបក្ស​មាតុភូមិ​យើង​
-​គណបក្ស​ខ្មែរ​ក្រោក​
-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​
-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
-​គណបក្ស​ឆន្ទៈ​ខ្មែរ​
-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com