ពីនេះ ពីនោះ
«​រី​», «​ឬ​»​សម្រាប់​ប្រើ​ខុសគ្នា​នៅពេលណា​?
19, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​មួយចំនួនធំ នៅតែ​មិន​យល់ច្បាស់​រវាង​ពាក្យ «​រី​» និង​«​ឬ​» នេះ​នៅឡើយ ដោយ​យល់ថា​ពាក្យ​ទាំងនេះ​មានន័យ​ដូចគ្នា ហើយ​អ្នក​ខ្លះទៀត​ក៏​មិនបាន​ដឹងថា​រវាង​ពាក្យ​ទាំងអស់នេះ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​ផងដែរ​។ តាម​ការពន្យល់​របស់​វចនានុក្រម​ខ្មែរ ពាក្យ​ទាំងនេះ មានន័យ​ខុសគ្នា​។​



«​រី​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ ឯ គឺ «​រីឯ​» ដែល​នាំមុខ​នាម ដែលជា​ប្រធាន ឬ​ប្រើ​ផ្តើមសេចក្តី​ក្នុង​ប្រយោគ​មួយៗ ហើយ​មានន័យ​ដូចនឹង​ពាក្យ ចំណែកឯ​, ដោយឡែក​, ផ្សេង​, ប្លែក ជាដើម​។ ឧទាហរណ៍​៖ កសិករ ដាំ​អំពៅ​ទទួលបាន​ទិន្នផល​ល្អ រីឯ​តម្លៃ​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។

​ចំពោះ «​ឬ​» នៅក្នុង​វចនានុក្រម មានន័យថា ជា​សេចក្តី​សង្ស័យ ដូចជា មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ​, មិន​មែនឬ​? មាន​ដែរ​ឬ​? ឬក៏​, ឬទេ​, ឬអ្វី​, ឬថា​? ពិត​មែនឬ​?៕

អត្ថបទទាក់ទង




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com