អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា​
23, May 2018 , 3:07 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃ​សុក្រ ទី ១៨ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភូមិ​មូល Container Pub ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ និង​តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី​ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល​នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា​។​

​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។​



​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ "​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​" របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​

ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​



​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង Snow Container Pub នា​ក្រុង​បាត់ដំបង នៅ​ថ្ងៃ ពុធ ទី ២៣ ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ​និង តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី​ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។​
​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!

​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/
​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​។​









(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com