ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យអ្នកសិល្បៈឈប់ប្រកាន់លើតារាចម្រៀង ប៊ុត សីហា រូបពីហ្វេសប៊ុកលោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឲ្យអ្នកសិល្បៈឈប់ប្រកាន់លើតារាចម្រៀង ប៊ុត សីហា ដែលធ្លាប់លេចឭព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីសម្ដេច រៀបរាប់ឈ្មោះអ្នកចម្រៀងមួយចំនួននៅខេត្តកំពង់ស្ពឺ នៅព្រឹកនេះ។
ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បើសិនជាតារាចម្រៀង ប៊ុត សីហា បានអះអាងមិនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនហើយ សូមកុំឲ្យមានការប្រកាន់ទៅលើតារាចម្រៀងរូបនេះទៀត។
កាលពីពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ធ្លាប់ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសង្ស័យថា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែប៉ូលិសបានដោះលែងវិញ បន្ទាប់ពីនាំយកមកសាកសួររួច។ ក្រោយពីលេចឮព័ត៌មាននេះ តារាចម្រៀងរូបនេះ បានចេញមុខបដិសេធថា ខ្លួនមិនប្រើប្រាស់គ្រឿងញៀនឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com