ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្លិបណាហ្គាវើល យកខេត្តកំពង់ស្ពឺធ្វើជាទីតាំងចម្រាញ់ធនធានថ្នាលរបស់ខ្លួន
23, May 2018 ,
7:39 pm
រូបភាព
×
ដោយ:
ណាហ្គាវើលបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ដែលនៅជិតរាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធី«ការអភិវឌ្ឍកីឡាបាល់ទាត់ខេត្តកំពង់ស្ពឺ»។ កម្មវិធីនេះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលគ្រូបង្វឹក យុវជនថ្នាល និងការសាងសង់ទីលានប្រកួត។ តាមរយៈគម្រោងនេះលោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺជឿជាក់ថា ណាហ្គាវើលនឹងចម្រាញ់បានធនធានមានទេពកោសល្យកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពទៅថ្ងៃអនាគត។
ក្លិបបាល់ទាត់ណាហ្គាវើលបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ដែលខ្លួនគិតថាជាខេត្តសក្តានុពល ដើម្បីរៀបចំកម្មវិធីកីឡាបាល់ទាត់មួយមានឈ្មោះថា «ការអភិវឌ្ឍកីឡាបាល់ទាត់ខេត្តកំពង់ស្ពឺ» ដែលជាគម្រោងរបស់ណាហ្គាវើលបេះដូងសប្បុរស សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ។ កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ មានរយៈពេលពីរឆ្នាំ ហើយផ្តោតសំខាន់លើការអភិវឌ្ឍធនធានគ្រូបង្វឹក និងកីឡាករយុវជន។
បើយោងតាមលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ការជ្រើសរើសយកខេត្តកំពង់ស្ពឺ ដោយសារជាខេត្តសក្តានុពលផ្នែកបាល់ទាត់មួយ ដែលសម្បូរធនធានយុវជនមិនចាញ់ខេត្តដទៃ។ ម្យ៉ាងទៀតនៅពេលដ៏ខ្លីខាងមុខនេះ ណាហ្គាវើលក្រោមការសហការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងសាងសង់ទីលានបាល់ទាត់លំដាប់អន្តរជាតិមួយនៅទីនោះថែមទៀតផង។
«សម្រាប់ខ្ញុំខេត្តកំពង់ស្ពឺជាខេត្តដែលមានធនធានគ្រប់គ្រាន់ដែលអាចប្រកួតប្រជែងជាមួយខេត្តដទៃទៀតបាន។ បើសិនមានការរៀបចំត្រឹមត្រូវខេត្តនេះនឹងក្លាយជាខេត្តសក្តានុពលក្នុងការផលិតធនធានកីឡាករជម្រើសជាតិ ព្រោះខេត្តនេះសម្បូរធនធាន សូម្បីតែខ្ញុំផ្ទាល់ក៏ជាអ្នកខេត្តនេះដែរ ហើយកន្លងមកកីឡាករ កុក វីសា ក៏ជាអ្នកកំពង់ស្ពឺដែរ»។ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា។
គ្រូបង្វឹកកម្រិត A license រូបនេះរំពឹងថា តាមរយៈគម្រោង«ការអភិវឌ្ឍកីឡាបាល់ទាត់» នឹងជួយឲ្យវិស័យកីឡាបាល់ទាត់នៅខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីខាងមុខ។ លោកសង្ឃឹមថា ណាហ្គាវើលនឹងចម្រាញ់បានធនធានថ្នាលកាន់តែច្រើនផងដែរតាមរយៈគម្រោងនេះ។ «តាមរយៈការយកចិត្តទុកដាក់របស់ខេត្តកំពង់ស្ពឺ ខ្ញុំជឿជាក់ថា ក្នុងខេត្តកំពង់ស្ពឺនឹងមានការអភិវឌ្ឍលឿនខាងផ្នែកបាល់ទាត់ ព្រោះកាលពីពេលកន្លងទៅ យើងធ្លាប់រៀបចំកម្មវិធីបាល់ទាត់ គឺទទួលបានការចូលរួមយ៉ាងច្រើនពីយុវជន»។ នេះជាការបង្ហាញជំនឿចិត្តរបស់លោក មាស ចាន់ណា។
លោកបានបន្ថែមថា៖«ខ្ញុំគិតថាកម្មវិធីនេះជាសញ្ញាណល្អមួយសម្រាប់ក្លិប ព្រោះជាធម្មតាយើងត្រូវការយុវជន ដោយសារពីមួយជំនាន់ទៅមួយជំនាន់តែងតែមានយុវជនល្អទៅៗ បើសិនយើងមិនមានយុវជនទេ យើងអត់មានកីឡាករល្អ ដើម្បីស្នងកីឡាករចាស់នោះទេ។ លើសពីនេះ វាជាឱកាសសម្រាប់ក្លិបណាហ្គាវើលក្នុងការជ្រើសរើសកីឡាករល្អៗ ដើម្បីពង្រឹងសមត្ថភាពក្លិប»។
មុនឈានដល់ការអភិវឌ្ឍយុវជនគម្រោង«ការអភិវឌ្ឍកីឡាបាល់ទាត់ខេត្តកំពង់ស្ពឺ»នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត D license ដែលកម្រិតមូលដ្ឋានចាប់ពីថ្ងៃទី២-៥ ខែតុលា ដែលមានគ្រូបង្វឹកមកពីតាមអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺចំនួន១២០នាក់ចូលរួម។
ក្នុងនាមជាគ្រូឧទ្ទេសក្នុងវគ្គនេះ លោក មាស ចាន់ណា ប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងចែករំលែកបទពិសោធ ក៏ដូចជាបច្ចេកទេស ដើម្បីឲ្យសិក្ខាកាមទាំងនោះក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូប ដូចពាក្យថា មានគ្រូបង្វឹកល្អទើមមានកីឡាករល្អ។ លោកសង្ឃឹមថា ក្រោយចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងនោះនឹងយកបទពិសោធទៅចែករំលែកដល់កីឡាករនៅតាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយគុណភាព៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
ណាហ្គាវើល
មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម