ជាតិ
សង្គមជាតិ
ក្រសួង នឹង​ចាត់វិធានការ​លើ​អ្នកលក់​ថ្នាំ​បំប៉ន​ផ្លូវភេទ Male Extra ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវិត​
23, May 2018 , 10:45 pm        
រូបភាព
រូបពីទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល
រូបពីទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​អ្នក​នាំចូល និង​លក់​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​ម្យ៉ាង​ឈ្មោះ Male Extra និង​ឱសថ​ដទៃ​ផ្សេងទៀត ដោយ​គ្មាន​ការអនុញ្ញាត​។ តាមរយៈ​សេចក្តីជូនដំណឹង ក្រសួងសុខាភិបាល បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការនាំ​ចូល និង​​ការលក់​ជាបន្ទាន់​នូវ​ផលិតផល​នេះ​។


  
​ការព្រមាន​ចាត់វិធានការ​របស់​ក្រសួងសុខាភិបាល គឺ​ក្រោយពី​ផលិតផល​បំប៉ន​ផ្លូវភេទ Male Extra ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រសួងសុខាភិបាល ព្រមាន​ថា ផលិតផល​ខាងលើ អាច​បណ្តាល​ឲ្យ​អ្នកប្រើប្រាស់​គាំងបេះដូង ហើយ​អាចនឹងឈានទៅដល់បាត់បង់ជីវិត​។ 
 
​ក្រសួងសុខាភិបាល ប្រាប់​សាធារណជន​ក្នុង​សេចក្តីជូនដំណឹង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​ប្រើប្រាស់ លក់ និង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​បុរស Male Extra សូម​ប្រញាប់​ផ្តល់ព័ត៌មាន​ទៅកាន់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង តាមរយៈ​លេខ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤ និង ០១២  ៨៩២ ០២២»៕
 

Tag:
 ​ឱសថ​
  male extra
© រក្សាសិទ្ធិដោយ thmeythmey.com