នៅថ្ងៃទី២៣ ខែឧសភា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្ស២ចុងក្រោយបន្ថែមទៀត គឺគណបក្សរស្មីខេមរា ដែលឈរនៅ៧មណ្ឌល និងគណបក្សជនជាតិដើមប្រជាធិតេយ្យកម្ពុជា ដែលឈរនៅ១១មណ្ឌល។ ការទទួលស្គាល់នេះ នាំឲ្យចំនួនគណបក្សដែលត្រូវប្រជែងសម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខ មានចំនួនសរុប២០គណបក្ស។
គណបក្សសរុបចំនួន២០ដែលត្រូវប្រជែងកៅអីតំណាងរាស្ត្រអាណត្តិទី៦៖
-គណបក្សយុវជនកម្ពុជា (១៧មណ្ឌល)
-គណបក្សប្រជាជនកម្ពុជា (២៥មណ្ឌល)
-គណបក្សសញ្ជាតិកម្ពុជា (២៥មណ្ឌល)
-គណបក្សខ្មែររួបរួមជាតិ (២៥មណ្ឌល)
-គណបក្សហ្វ៊ុនស៊ិនប៉ិច (២៥មណ្ឌល)
-គណបក្សខ្មែរតែមួយ (១៦មណ្ឌល)
-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (២៥មណ្ឌល)
-គណបក្សពន្លឺថ្មី (១៣មណ្ឌល)
-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (២៥មណ្ឌល)
-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (២៥មណ្ឌល)
-គណបក្សខ្មែរឈប់ក្រ (២៥មណ្ឌល)
-គណបក្សធម្មាធិបតេយ្យ (១០មណ្ឌល)
-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (១៦មណ្ឌល)
-គណបក្សមាតុភូមិយើង (៦មណ្ឌល)
-គណបក្សខ្មែរក្រោក (៦មណ្ឌល)
-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (១២មណ្ឌល)
-គណបក្សឆន្ទៈខ្មែរ (២៥មណ្ឌល)
-គណបក្សខ្មែរសាធារណរដ្ឋ (១០មណ្ឌល)
-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (១១មណ្ឌល)
-គណបក្សរស្មីខេមរា (៧មណ្ឌល)៕