កីឡាជាតិ
ជាតិ
U18 បាទី​គ្រង​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ក្រោយ​យកឈ្នះ​គីរីវង់ ២-១
23, May 2018 , 11:08 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ក្រោយ​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រសៀល​ថ្ងៃទី​២៣ ឧសភា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន​ស្តា​ត​ចាស់​។


 
​កីឡាករ អ៊ិន វិច្ឆិកា បា​នរក​គ្រាប់​បាល់​នាំមុខ ១-0 សម្រាប់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នៅ​៥​នាទី​ដំបូង​នៃ​តង់​ទី​១​។ ក្រោយមក​នៅ​នាទី​២៤ កីឡាករ ឡុង ម៉េង​ហាវ បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំមុន​ចប់​តង់​ទី​១​។ នៅ​៤​នាទី​ដំបូង​ក្នុង​តង់​ទី​២ កីឡាករ សៀន សុភ​ក្ត្រា សម្រេចបាន​១​គ្រាប់​បន្ថែម ដើម្បី​ជួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​នាំមុខ ២-១ លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​។ 
 
​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ រហូត​ចប់​ការប្រកួត ដែល​នាំ​ឲ្យ​ក្រុម U18 បាទី​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​តែម្តង​។ សម្រាប់​តំណែង​ជើងឯក​នេះ ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១៥​លាន​រៀល រីឯ​ក្រុម​ជើងឯក​រង​គីរីវង់​សុខ​សែន​ជ័យ​ទទួល ៧,៥​លាន​រៀល​៕

Tag:
 បាល់ទាត់​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com