Sergio Romero អ្នកចាំទីដៃទីពីររបស់ Manchester United ត្រូវបានដកចេញពីជម្រើស២៣នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនដើម្បីទៅកាន់ការប្រកួតពានរង្វាន់ FIFA World Cup នៅរុស្ស៊ី ដោយសារតែរបួសជង្គង់។
អ្នកចាំទីវ័យ ៣១ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនឲ្យម្ចាស់ជើងឯកពានបាល់ទាត់ពិភពលោក២សម័យចំនួន ៩៤ ប្រកួត ក្នុងនោះរូបគេក៏ជាសមាជិកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ ជាមួយអាល្លឺម៉ង់ផងដែរ។
Nahuel Guzman អ្នកចាំទីក្រុម Tigres UANL ត្រូវបានកោះហៅមកជំនួស Romero វិញ ខណៈ Willy Caballero អ្នកចាំទីដៃទីពីរ Chelsea និង Franco Armani របស់ River Plate ជាកីឡាកបម្រុង។
អាហ្សង់ទីននឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេប្រឆាំងនឹងអ៊ីស្លង់នៅថ្ងៃទី១៧ ខែមិថុនា មុនពេលប៉ះក្រូអាស៊ី និងនីហ្សេរីយ៉ាក្នុងវគ្គសន្សំពិន្ទុពូល D។
សមាសភាពទាំង២៣រូបរបស់អាហ្សង់ទីនរួមមាន៖
អ្នកចាំទី៖ Nahuel Guzman (Tigres UANL), Willy Caballero (Chelsea), Franco Armani (River Plate).
ខ្សែការពារ៖ Gabriel Mercado (Sevilla), Federico Fazio (Roma), Nicolas Otamendi (Manchester City), Marcos Rojo (Manchester United), Nicolas Taglafico (Ajax), Javier Mascherano (Hebei Fortune), Marcos Acuna (Sporting Lisbon), Cristian Ansaldi (Torino).
ខ្សែបម្រើ៖ Ever Banega (Sevilla), Lucas Biglia (AC Milan), Angel Di Maria, Giovani Lo Celso (both Paris St-Germain), Manuel Lanzini (West Ham), Cristian Pavon (Boca Juniors), Maximiliano Meza (Independiente), Eduardo Salvio (Benfica).
ខ្សែប្រយុទ្ធ៖ Lionel Messi (Barcelona), Gonzalo Higuain, Paulo Dybala (both Juventus), Sergio Aguero (Manchester City).