អត្ថបទពាណិជ្ជកម្ម
បើកប្រាក់​បៀវត្ស​ឲ្យ​បុគ្គលិក​យ៉ាង​ងាយស្រួល ជាមួយ​តារា​ផេ​
24, May 2018 , 3:31 pm        
រូបភាព
​ក្នុងការ​ចូលរួម​លើកស្ទួយ​វិស័យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល នៃ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​តារា​ផេ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ការវិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ​ពីរ គឺ​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ក​.​អ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings Pte. Ltd. នៃ​ប្រទេស​សិង្ហ​បុរី​។ តារា​ផេ​បានប្រកាស​ដាក់បញ្ចូល​ប​ន្ថែ​ម​នូវ​សេវាកម្ម​ថ្មី​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​នានា​ក្នុងការ​បើកប្រាក់​បៀវត្ស​ជូន​ដល់​បុគ្គលិក​របស់ខ្លួន ទៅលើ​សេវាកម្ម​ដែលមាន​ស្រាប់​ដូចជា សេវាកម្ម​ផ្ទេរប្រាក់​ក្នុងស្រុក សេវាកម្ម​បញ្ចូល​កាត​ទូរ​សព្ទ ដាក់​ប្រាក់ ដក​ប្រាក់ បង់ប្រាក់​កម្ចី​ធនាគារ បង់​បុព្វលាភ​ទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាដើម​។

​ដូច្នេះ​ចាប់ពីពេលនេះ​តទៅ ដោយ​គ្រាន់តែ​ធ្វើការ​សហការ​ជាមួយ​តារា​ផេ និយោជក​អាចធ្វើ​ការកាត់បន្ថយ​បន្ទុក​ការងារ​របស់ខ្លួន ក្នុង​ការបើក​ប្រាក់ខែ​ដល់​និ​យោ​ជិ​ក​យ៉ាង​ងាយស្រួល មាន​សុ​វត្ថ​ភាព​ខ្ពស់​និង​ឆាប់រហ័ស​។ ទន្ទឹមគ្នា​នឹង​នេះ បុគ្គលិក​នីមួយៗ ដែល​ទទួលបាន​ប្រាក់បៀវត្ស​តាមរយៈ​ក្រុមហ៊ុន​តារា​ផេ ក៏​អាចធ្វើ​ការចាយវាយ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ (Cashless) នៅតាម​បណ្តា​ហាង​ដែលជា​ដៃគូ​របស់​តារា​ផេ ព្រមទាំង​អាចធ្វើ​ការដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ​តារា​ផេ ដែលមាន​ជាង ១,២០០ កន្លែង​ទូទាំងប្រទេស​ទៀតផង​។​

​ដើម្បី​ទទួលបាន​សេវាកម្ម​ទូទាត់​ប្រាក់បៀវត្ស​ជូន​បុគ្គលិក លោកអ្នក​គ្រាន់តែ​ធ្វើការ​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​តារា​ផេ​តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​តារា​ផេ​។​

​ទាញយក​កម្មវិធី​តារា​ផេ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android តាមរយៈ​តំណ​ភ្ជាប់​ទីនេះ https://goo.gl/7tvY1E

( អត្ថបទ​ពាណិជ្ជកម្ម )
 


© រក្សាសិទ្ធិដោយ thmeythmey.com