ពីនេះ ពីនោះ
អ្នកភូមិ​កំពង់​ឃ្លាំង​៖ លើផ្លូវ​តែមួយ ខែ​ទឹក​ជិះទូក ខែ​គោគ​ជិះ​កង់​-​ម៉ូតូ​
24, May 2018 , 7:19 pm        
រូបភាព
ដោយ:
​រូបភាព​នេះ គឺ​ផ្លូវលំ​ក្នុងភូមិ​កំពង់​ឃ្លាំង ខេត្តសៀមរាប ដែល​ត្រូវបាន​ជន់​លិច​ដោយ​ទឹកជំនន់​ពី​បឹង​ទន្លេសាប ក្នុង​ខែវិច្ឆិកា​។ កម្រិត​កម្ពស់​ទឹក​ឡើង​ខ្ពស់បំផុត​នា​ចុងខែ​តុលា បន្ទាប់មក ក៏​ចាប់ផ្តើម​ស្រក​ក្នុង​ខែវិច្ឆិកា​។ ប្រជាជន​នៅទីនេះ ពួកគេ​រស់នៅក្នុង​ទឹក​មួយ​រយៈពេល​។ ទូក​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ចាំបាច់​សម្រាប់​ពេលនេះ​។ ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ទំនប់​វារិ​អគ្គិសនី​នាពេល​ថ្មីៗ​នេះ នៅតាម​ដង​ទន្លេមេគង្គ បាន​កាត់បន្ថយ​បរិមាណ​ទឹក ដែល​មិនអាច​ព្យាករណ៍​ទុកជាមុន​បាន​។ ទឹកជំនន់​មិនបាន​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​អ្នក​រស់នៅក្នុង​ទីក្រុង​ទេ​។ ប៉ុន្តែ អ្នករស់នៅ​ក្នុង​បឹង​ទន្លេសាប ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ គឺ​ពឹងផ្អែក​ទៅលើ​ទឹក​មកពី​ទន្លេសាប និង​ទន្លេមេគង្គ​។ ចំណីអាហារ ទឹក​សម្រាប់​ប្រើប្រាស់ និង​ធ្វើ​កសិកម្ម ត្រូវ​ពឹងផ្អែក​ទៅលើ​សុខភាព​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ​។ គ្មាន​ទឹកជំនន់ អាច​មានន័យថា ចំនួន​ត្រី​នឹង​ធ្លាក់ចុះ និង​មិន​មានទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​កសិក​ម្ម​។​



The main road in Kampong Kleang village has been flooded by rising water from Tonle Sap in November. The water will be the highest level in late October and start to retreat in November. People here living with water several months. Boat is only transportation for this time. Recent climate change and dams development on the Mekong has reduce the water volume and it’s unpredictable. NO flood may sound good for average people in the city. But people in Tonle Sap Lake depend their livelihood from the water of Mekong and Tonle Sap. The food, water usage and agriculture depend on the health of the Mekong river system. No flooding may mean smaller number of fish and not enough water for agriculture.


© រក្សាសិទ្ធិដោយ thmeythmey.com