ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ម៉ម សូណង់ដូ ៖សូមកុំគិតថា ម៉ម សូណង់ដូ ធ្វើអ្វីមិនបាន ដូច CNRP រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ
× ភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមបោះឆ្នោតអាណត្តិទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខ។ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ ដោយសារតែលោកចង់ដឹកនាំគណបក្សនយោបាយមួយ ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ក្រោយពីគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ។
ត្រង់ចំណុចនេះលោក ម៉ម សូណង់ដូ ដែលធ្លាប់ចូលរួមសកម្មភាពជាច្រើន ជាមួយអតីតគណបក្សសង្គ្រោះជាតិ កាលពីអាណត្តិទី៥កន្លងមកនោះ បាននិយាយថា បើអតីតគណបក្សសង្គ្រោះជាតិ ធ្វើអ្វីមិនបាននោះ សូមកុំគិតថា លោកធ្វើអ្វីមិនបានដូចបក្សប្រឆាំង ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដូចតទៅ៖
គោលការណ៍៧ចំណុច ដែលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់ប្រើប្រាស់ក្នុងការបោះឆ្នោតនោះ រួមមានទី១ ជួយស្តារជីវភាពអ្នកក្រីក្រ ដែលនៅស្រទាប់ក្រោមគេ។ ទី២ ប្តូរពី ៥០បូក១ ទៅ២ភាគ៣វិញ ។ទី៣ បុគ្គលម្នាក់ៗ មានសិទ្ធឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី កាន់តំណែងបានតែពីរអាណត្តិ។ទី៤ អ្នកដែលជាប់ជាតំណាងរាស្ត្រ ឬព្រឹទ្ធសភា គ្មានសិទ្ធធ្វើជំនួញ ចូលភាគហ៊ុន ឬបើកក្រុមហ៊ុន។ទី៥ ពិនិត្យឡើងវិញព្រំដែនខ្មែរ-វៀតណាម និងព្រំដែនខ្មែរ-ថៃ ។ទី៦ ការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ខុសច្បាប់ ការបំផ្លាញសម្បត្តិធម្មជាតិ និងអ្នកទោសគ្រឿងញៀន គឺត្រូវកាត់ទោសជាជនក្បត់ជាតិ និងទី៧ ការស្នើឲ្យព្រះមហាក្សត្រលើកលែងទោស ចំពោះអ្នកទោសនយោបាយ និងអ្នកនយោបាយមានទោស និងអ្នករងគ្រោះដោយសារការបញ្ចេញមតិ៕
Tag:
ម៉ម សូណង់ដូ
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com